ព័ត៌មានជាតិ

កុងតឺន័រដឹកទំនិញ បួងចង្កូតមិនផុត ផុងដីក្រឡាប់កប់ប្រឡាយទឹកស្អុយ

ភ្នំពេញ: រថយន្តកុងតឺន័រមួយគ្រឿង ខណ:ដែលបត់យកចង្កូតមិនផុត ផុងដី ជ្រេក្រឡាប់កប់ប្រឡាយទឹកស្អុយ បះជើងច្រូង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ តាមផ្លូវជាតិលេខ៤ មុខស្ថានីយ៍ប្រេង តូតាល់ ភូមិអូរដឹម សង្កត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

រថយន្តខាងលើ ប្រភេទកុងតៃន័រ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-7970 ដឹកប្រេងម៉ាស៊ីន ពេញទូកុងតឺន័រ ជួបគ្រោះថ្នាក់បង្កទ្បើងដោយខ្លួនឯង។

តាមបុរសជាអ្នកបើកបរ សុំមិនប្រាប់ឈ្នោះ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកចេញពីក្រុងព្រះសីហនុ ចូលមករាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៤ ពីលិចទៅកើត មកដល់ចំណុចខាងលើ បើកចូលកៀនខាង ហើយក្បាលរថយន្ត ទៅផុតហើយ នៅរ៉ឺម៉កដឹកទូ យកមិនផុត ស្រាប់តែផុងក្រឡាប់ កាច់ទាញ ទាំងរថយន្ត ធ្លាក់កប់ចូលទឹកប្រឡាយ បះជើងឡើងលើតែម្តង តែមិនបណ្តាលឲ្យអ្នកណារងរបួសឡើង ហើយក៏មិនប៉ះពាល់ដល់អ្នកដទៃដែរ ។

ក្រោយកើតហេតុ ម្ចាស់ឈរមើល រង់ចាំហៅរករថយន្តស្ទូច ដើម្បីមកលើកឡើងគោកវិញដោយខ្លួនឯង៕

មតិយោបល់