ព័ត៌មានជាតិ

អញចុះអញឡើងវ៉ៃគ្នាប្រាវ ផ្អើលសមត្ថកិច្ចតែម្ដង

កណ្ដាល: ករណីហិង្សាដោយចេតនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៣០នាទី ចំណុចភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សំ ចាន់នី ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរកម្មករ សំណង់ ។
ជនសង្ស័យ ៣នាក់៖
១-ឈ្មោះ គុយ សម្បត្តិ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ(ឃាត់ខ្លួន) ។
២-ឈ្មោះ គុយ វ៉ាន់ឌុក ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងម៉ូតូ(គេចខ្លួន) ។
៣-ឈ្មោះ គុយ វ៉ាន់ឌូ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងម៉ូតូ (គេចខ្លួន) ។
ទាំងបីអ្នកស្នាក់នៅក្នុងបន្ទប់ជួលកន្លែងកើតហេតុខាងលើ ។

វត្ថុតាងចាប់យក៖ អង្រែបុកគ្រឿងប្រវែង ៤០សង់ទីម៉ែត្រចំនួនមួយ។

សភាពនៃរឿងហេតុ៖ កាលពីពេលវេលាកើតហេតុខាងលើ ជនរងគ្រោះបានបើកម៉ូតូ មកដល់បន្ទប់ជួលរបស់ខ្លួនក៏ឃើញម៉ូតូ១ចតនៅបាំងផ្លូវ ហើយស្រែកថាម៉ូតូអាណាគេចតបាំងផ្លូវអញ!! ពេលនោះជនសង្ស័យឈ្មោះ គុយ វ៉ាន់ឌុក បានស្រែកថាម៉ូតូអញ!នៅពេលជជែកគ្នាចុះឡើងក៏បានប្រតាយប្រតប់គ្នា ពេលឃើញដូចនេះជនសង្ស័យ ២នាក់ឈ្មោះ គុយ វ៉ាន់ឌូ និងឈ្មោះ គុយ សម្បត្តិ ចូលទៅជួយចាប់ជនរងគ្រោះ ចំណែកជនសង្ស័យឈ្មោះ គុយ វ៉ាឌុក ក៏បានរត់ទៅយកអង្រែបុកគ្រឿងពីផ្ទះរបស់ខ្លួន វាយទៅលើជនរងគ្រោះចំក្បាល បណ្តាលឲ្យរយះហូរឈាម ហើយនាំគ្នារត់គេចខ្លួនបាត់ទៅ នៅសល់ជនសង្ស័យឈ្មោះ គុយ សម្បត្តិ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕

មតិយោបល់