ព័ត៌មានជាតិ

រថយន្តបើកលឿន ជ្រុលចង្កូតបុកបុរសម្នាក់ កំពុងជិះម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់

ប៉ៃលិន: កាលពីវេលាម៉ោង ៧ និង១៥នាទីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅស្របគ្នាពីកើតទៅលិច ត្រង់ចំណុចផ្លូវឡើងទៅជំនោរជើងភ្នំ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ ឡាន សុខា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកកាប់ជ្រូក រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកម៉ូតូ ម៉ាកសង់កូរ៉េ ពណ៌ខ្មៅ (របួសធ្ងន់ចំក្បាល)។ ជនបង្កមិនស្គាល់ អត្តសញ្ញាណ បើករថយន្តម៉ាក នីសាន់ ពាក់ស្លាក់លេខថៃ ក្រោយកើតហេតុ បានបើកគេចខ្លួនបាត់។

មូលហេតុ៖ បណ្ដាលមកពីរកត្តាមនុស្ស បើកបររថយន្តក្នុងល្បឿនលឿន ទើបជ្រុលទៅបុកម៉ូតូ ដែលកំពុងជិះនៅខាងមុខចំពេញមួយទំហឹង។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ចូនទៅព្យាបាល នៅមន្ទីរពេទ្យពេទ្យបង្អែកខេត្តប៉ៃលិន រីឯម៉ូតូ ត្រូវបានសាច់ញាតិយកទៅរក្សាទុក៕

មតិយោបល់