ព័ត៌មានជាតិ

កម្លាំងនគរបាលចុះជួយរុះរើ និងរំកិលផ្ទះប្រជាពលរដ្ឋដែលទទួលប៉ះពាល់ ក្នុងករណីបាក់ច្រាំងទន្លេ

ត្បូងឃ្មុំ: នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនគរបាលស្រុកក្រូចឆ្មារ បានចុះជួយរុះរើ និងរំកិលផ្ទះប្រជាពលរដ្ឋដែល ដោយទទួលប៉ះពាល់ក្នុងករណីបាក់ច្រាំងទន្លេ នៅភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ចំនួន០២ផ្ទះ
១-ផ្ទះរបស់ឈ្មោះ ប្រុញ វិចិត្ត ភេទប្រុស អាយុ ៣២ឆ្នាំ ទំហំ ៣x៨ ម៉ែត្រ ធ្វើពីឈើប្រក់ដែក ជញ្ជាំងឬស្សី ។
២-ផ្ទះរបស់ឈ្មោះ ប្រុញ វ៉ាន់ណាត ភេទប្រុស អាយុ ៤៧ឆ្នាំ ទំហំ ៤,៥ x ៨ ម៉ែត្រ ធ្វើពីឈើប្រកដែក ជញ្ជាំងឬស្សី ។

បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បន្តតៀមជួយអន្តរាគមន៍បន្ថែមទៀត៕

មតិយោបល់