ព័ត៌មានជាតិ

ក្របួចជនសង្ស័យម្នាក់ ដកហូតបានម៉ូតូមកវិញ

ត្បូងឃ្មុំៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកវេវ ពណ៌ខ្មៅកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្សារមេមត់ ឃុំ-ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សង្ស័យឈ្មោះ វុធ អ៊ិត ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ក្រោយធ្វើសកម្មភាព ត្រូវកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកមេមត់ ឃាត់ខ្លួន រួមនឹងម៉ូតូមកវិញ។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ៕

មតិយោបល់