ព័ត៌មានជាតិ

Glen Johnson ៖ កីឡាករ Luis Suarez នឹង​ប្រឈម​ជាមួយនឹង​តោ​បី​នៅ​ប្រេ​ស៊ីល

​អង់គ្លេស​៖​កីឡាករ Glen Johnson បាន​និយាយថា មិត្ត​រួម​ក្រុម​ក្លិប​ហង្ស​ក្រហម​របស់​ខ្លួន កីឡាករ Luis Suarez សម​នឹង​ប្រឈមមុខ ជាមួយនឹង​តោ​បី​របស់​អង់គ្លេស ក្នុង​ប្រទេសប្រេ​ស៊ីល ។​

​កីឡាករ សញ្ជាតិ​អ៊ុយ​រ៉ូ​ហ្គាយ បាន​ទទួល​ការវះកាត់​ក្បាលជង្គង់ ខណៈ​ដែល​ខ្លួន​ជួប​បញ្ហា​ក្នុង​ការប្រកួត​ចុងក្រោយ ជាមួយ Newcastle United ក្នុង​ក្របខណ្ឌ Premier League ហើយ​ក្រោយមក​ក៏​វះកាត់​តែម្តង​ស្រប​ពេល​របួស​រើ​ក្នុង​ការអនុវត្តន៍​នៅ អ៊ុយ​រ៉ូ​ហ្គាយ ។​

​មាន​ការសង្ស័យ​ជាច្រើន ថា​កីឡាករ​រូបនេះ នឹង​មិន​អាច​ចូលរួម ចំណែក​ក្នុង​ការប្រកួត​បាល់ទាត់​តំណាង​ឲ្យ​ជាតិ នៅក្នុង​ប្រទេសប្រេ​ស៊ីល បើទោះបីជា ខាង​អ្នកដឹកនាំ​ជម្រើស​ជាតិ បញ្ជាក់ថា អាច​នឹង​ជាសះស្បើយ ទាន់ពេល ប្រកួត​បើកឆាក​ក៏ដោយ ។​

​តែ​ទោះជា​យ៉ាងណា មិត្ត​រួម​ក្រុម​របស់ Luis Suarez កីឡាករ Glen Johnson បានឲ្យដឹងថា “​គាត់​មិន​បាន​គិត​អាក្រក់​ថា កីឡាករ មិត្ត​រួម​ក្រុម​ហង្ស​ក្រហម Luis Suarez នឹង​អវត្តមាន​នោះទេ គឺ​គាត់​នឹង​ប្រឈមមុខ​ជាមួយ​នឹង អង់គ្លេស​ទៀតផង​” ។​
LuisSuarez

មតិយោបល់