ព័ត៌មានជាតិ

First News: ចុះឡោមព័ន្ធទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនដ៏សកម្មនៅស្រុកកំពង់ត្រាច

កំពតៈ នៅមុននេះ​បន្តិច​ មាន​សេចក្តីរាយការណ៍​មកថា កម្លាំង​សមត្ថកិច្ចនៃស្នងការនគរបាល​ខេត្ត​កំពត សហការជាមួយកម្លាំង​សមត្ថកិច្ច​កំពង់ត្រាច ដឹកនាំ​ដោយ​លោកព្រះរាជអាជ្ញារង​ខេត្ត បាន​កំពុងឡោមព័ន្ធ​ទីតាំងសម្បុកជួញដូរ និងប្រើប្រាស់គ្រឿងញៀនដ៏សកម្មមួយកន្លែង ​​នៅភូមិកោះឃ្លក ​ស្រុកកំពង់ត្រាច ខេត្ត​កំពត។

​សេចក្តីរាយការណ៍​បឋមបានឲ្យដឹងថា ទីតាំងខាងលើនេះ​ត្រូវ​បាន​គេដឹងថា មានម្ចាស់​ឈ្មោះហៅថា តាញ៉ុង ជាជនពិការជើង។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូន​ពេលបន្តិចទៀតនេះ៕

មតិយោបល់