ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ២ខ្នង បណ្ដាល​ឲ្យរងការខូចខាត នៅខេត្តរតនគិរី

​រតនគិរីៈ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​វេលា​ម៉ោង​ ០៥សនិង៣០​នាទីរសៀល​ ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០២២​ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើង បណ្ដាល​ឲ្យ​ឆេះផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នង ដែល​ស្ថិតនៅក្នុងភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី​ ។

ផ្ទះទី១​មានទំហំ ០៥x២០​ ម៉ែត្រ​ ថ្មក្រោមឈើលើដំបូលប្រក់ស័ង្កសី​ ។
ផ្ទះទី២ មានទំហំ ០៥x២០ ម៉ែត្រ ប្រភេទថ្មក្រោម ឈើលើដំបូលប្រុសស័ង្កសី​ ។

ម្ចាស់ផ្ទះទី១​ ឈ្មោះ ជារ៉ន ភេទ​ ប្រុស ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ​ ។
ម្ចាស់ផ្ទះទី២​ ឈ្មោះ​ ហេង​ លី ភេទ​ ប្រុស ជនជាតិខ្មែរ មុខរបរ​ បុគ្គលិកក្រុមហ៊ុន អ្នកទាំងពីរមានទីលំនៅភូមិកើតហេតុខាងលើ​ ។

ក្នុងករណីអគ្គិភ័យកើតឡើងខាងលើនេះ កម្លាំងការិយាល័យជំនាញអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង​ អន្តរាគមន៍បាញ់ពន្លត់ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋានចំនួន០៤ គ្រឿង នឹងរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋានគរបាលស្រុកអូរជុំចំនួន០១គ្រឿង ប្រើប្រាស់ទឹកសរុបអស់ចំនួន ២០​ រថយន្ត​ ទើបភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង ០៦និង៣០​ នាទី​រសៀល​ នាថ្ងៃខែឆ្នាំដដែល​ ។

ករណីនេះមិនបណ្ដាលឲ្យមានការរងរបួសមនុស្ស រឺបាត់បង់អាយុជីវិតមនុស្សឡើយ ។
សម្ភារៈខូចខាតផ្ទះទី១​ ឆេះ​អស់​ ៦០% នឹងផ្ទះទី២​ ឆេះអស់ទាំងស្រុង ​
ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ជួយយកសម្ភារៈបានមួយចំនួនធំ ។
មូលហេតុ:​ ដាក់​ការ​សន្និដ្ឋាន​ជាករណីឆ្លងចរន្តអគ្គិសនី នឹង​កំពុង​បន្ត​ការ​ស្រាវជ្រាវ​ ៕

មតិយោបល់