ព័ត៌មានជាតិ

គេចទៅណារួច លេងមួយថ្ងៃធ្វើសកម្មភាពលួចម៉ូតូ២ដង ខ្លាំងមែន

តាកែវ: ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទី ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅភូមិសូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានករណីបាត់ម៉ូតូមួយករណីកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្រៅ និងកម្លាំងប្រជាការពារចេញល្បាតពួនស្ទាក់តាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខណ:នោះក៏បានប្រទះជនសង្ស័យ០១នាក់ក៏បានឃាត់ហើយនាំយកមកសាកសួរនៅអធិការដ្ឋាន។ក្រោយពីធ្វើការសាកសួររួចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូចំនួន០២គ្រឿងដោយទី១លួចនៅចំណុចភូមិសូចាន់ សង្កាត់រកាក្រៅ ម៉ូតូម៉ាកហុងដាគុបជ្រុងនិងមួយគ្រឿងទៀតម៉ាកហុងដាដ្រីមលួចនៅចំណុចភូមិគោកឃ្មោង ឃុំអង្កាញ់ ស្រុកទ្រាំង ដោយបានធ្វើសកម្មភាពលួចម្តងមួយៗដោយលើកទី១លួចម៉ូតូគុបជ្រុងហើយយកទៅផ្ញើកន្លែងផ្ញើម៉ូតូនៅជិតវត្តខ្សឹងនិងលើកទី២លួចម៉ូតូហុងដាដ្រីមខណ:កំពុងជិះគេចខ្លួនក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ជនសង្ស័យមានឈ្មោះ អ៊ុង ឌឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិអង្កាញ់ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរមិនពិតប្រាកដ។
បច្ចុប្នបន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់វិញ៕

 

មតិយោបល់