ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់យ៉ាងអណោចអាធ័មនៅស្រុកឆ្លូង

ក្រចេះ: ក្មេងប្រុសម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិនពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
ក្មេងរងគ្រោះឈ្មោះ វ៉ា ភារ៉ា អាយុ១១ឆ្នាំ ស្នាក់នៅទីតាំងកន្លែងកើតហេតុ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុជនរងគ្រោះ បានទៅងូត ទឹកលេងនៅព្រែក ខាងក្រោយភូមិជាមួយនិងមិត្តភ័ក្ក ទើបក្លាយជាបែបនេះ។
ក្រោយកើតហេតុសាកសពត្រូវបាននគរបាលនិងក្រុមគ្រួសារស្រង់ឡើងមកលើគោក និងពិនិត្យឃើញថា ការស្លាប់របស់រូបគេគឺដោយសារលង់ទឹកពិតប្រាកដ៏មែនទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់