ព័ត៌មានជាតិ

ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោងកើនឡើងដល់ ៥.៩០ ម៉ែត្រ គិតពីបាតស្ពាន

ព្រះសីហនុៈ គិតមកដល់ម៉ោង៨និង០០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ត្រង់គីឡូម៉ែត្រលេខ ១១៥-១១៦ ផ្លូវជាតិលេខ ៤ ទឹកបានកើនឡើងកម្ពស់ដល់ ៥.៩០ ម៉ែត្រ គិតពីបាតស្ពានធ្វើឲ្យទឹកបានហូរកាត់ផ្លូវប្រវែង ១០០ ម៉ែត្រ ត្រង់កន្លែងទំនាប ចរាចរណ៍នៅដំណើរការធម្មតា បើទឹកនៅតែបន្តឡើងដល់ ៦.០០ម៉ែត្រ និងបិទផ្លូវជាតិលេខ៤បណ្តោះអាសន្ន៕

 

មតិយោបល់