ខេត្តព្រះសីហនុ៖បើគិតមកដល់ពេលនេះរយៈពេលជាង១០ឆ្នាំមកហើយសង្គ្រាមទំនាស់ដីធ្លីដ៍ក្តៅគកុកវាងបងប្អូនបង្កើត២នាក់ដែលម្នាក់រស់នៅសហរដ្ឋអាមេរិក.ឈ្មោះ ប៉េង លាង ភេទប្រុសអាយុ ៥៨ ឆ្នាំ.និងប្អូនប្រុស.ឈ្មោះប៉េងជាភេទប្រុសអាយុ៥៤ឆ្នាំ.រស់នៅស្រុកខ្មែរលើទីតាំងដីមួយកន្លែងទំហំ១២.២៩២ម៉ែត្រការ៉េស្ថិតនៅក្នុងភូមិលេខ៣សង្កាត់លេខ៤ក្រុងព្រះសីហនុនោះត្រូវបានបញ្ចប់ហើយដោយជាលទ្ធផលភាគីខាងបងប្រុសនៅសហរដ្ឋអាមេរិកដែលអះអាងថាជាអ្នកផ្តល់ប្រាក់គ្រប់យ៉ាងក្នុងការទិញដីទីតាំងទំនាស់ខាងលើនោះត្រូវបានតុលាការកំពូលសម្រេចចេញសាលដីកាប្រគល់ដីនោះទៅឲ្យភាគីលោក ប៉េង ជា (ជាប្អូនប្រុស)និងតំរ៉ូវឲ្យភាគីចាញ់ក្តីសង់ជំង្អឺចិត្តចំនូន១៥០០០(មួយម៉ឺនប្រាំពានដុល្លា)ឲ្យភាគីឈ្នះក្តីចំណែកឯសំណង់ផ្ទះវិឡាដ៍ស្គិមស្កៃរបស់ភាគី(ចាញ់ក្តី)លោក ប៉េង លាងដែលបានធ្វើការសាងសង់លើទីតាំងដីទំនាស់ក៍ត្រូវតុលាការកំពូលសម្រេចឲ្យគំទេចចោលដោយឥតស្តាយស្រណោះផងដែរ។
នៅក្នុងឧកាសចុះអនុវត្តន៍សលាដីកាតុលាកាកំពូលនៅព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៤លោកម៉ុងមុនីចរិយាប្រធានសាលាដំបូងខេត្តព្រះសីហនុបានមានប្រសាសន៍បញ្ជាក់ថាការចុះអនុវត្តន៍ប្រគាល់ដីទីតាំងទំនាស់ខាងលើនេះទៅឲ្យភាគីឈ្នះក្តី(លោកប៉េងជា)រូមនិងការវាយកំទេចចោលសំណង់អាគារសាងសង់ដោយភាគីចាញ់ក្តី(លោកប៉េងលាង)គឺធ្វើឡើងតាមការសាលដីការសម្រេចរបស់តុលាកំពូលពោលគឺគ្រប់យ៉ាងធ្វើតាមទៅតាមផ្លូវច្បាប់។
.លោកប៉េងលាងជនជាតិខ្មែរសញ្ជាត្តិអាមេរិក(ភាគីចាញ់ក្តី)ក្នុងពេលផ្តល់បទសម្ភាសជាមួយអ្នកសាពត៏មានលោកបានបញ្ជាក់ថាជុំវិញបញ្ហារខាងលើនេះលោកទទូលរងនៅភាពអយុទ្ធត្តិខ្លាំងណាស់គឺដើមឡើយរូបគាត់(ប៉េង លាង)នៅក្នុងឆ្នាំ១៩៩៣និងឆ្នាំ១៩៩៧ដោយសារតែទុកចិត្តគិតថាប្អូនប្រុសសាច់ឈាមចេញពីរផ្ទៃម្តាយតែមួយលោកបានផ្ញើរលុយជាច្រើនមកឲ្យប្អូនប្រុសឈ្មោះ(ប៉េងជានិងប្រពន្ធឈ្មោះចាបគឹមលាង)នៅស្រុកខ្មែរឲ្យជូយឈរឈ្មោះក្នុងការទិញលក់ដីខាងលើនេះពីព្រោះពេលនោះរូបលោក(ប៉េងលាង)ជាអនិតិជនជាតិខ្មែរសញ្ជាតិអាមេរិកពុំមានសិទ្ធិដាក់ឈ្មោះខ្លូនឯងជាម្ចាស់កម្មសិទ្ធិ។ប្អូនប្រុសរបស់គាត់(ប៉េងជានិងប្រពន្ធឈ្មោះចាបគឹមលាង)ក្រោយពីរបានសិទ្ធិក្នុងការឈរឈ្មោះទិញដីនេះមកក៍មានចិត្តលោភលន់ក្បត់និងរូបគាត់ក៍បានលូចយកដីនេះទៅចុះបញ្ជីរធ្វើកម្មសិទ្ធិធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លូនតែម្តងហើយក៍កើតរឿងប្តឹងផ្តល់តាំងពីរពេលនោះផងដែរ។លោកប៉េងលាងបានបន្តទៀតថាក្រោយពីរមានការប្តឹងផ្តល់ប្អូនប្រុសរបស់គាត់ឈ្មោះប៉េងជានិងប្រពន្ធបានទាមទាសុំចំណែកដីទំនាស់នោះពាក់កណ្តាលប៉ុន្តែររូបគាត់(ប៉េងជា)មិនព្រមជាហេតុធ្វើឲ្យប្អូនប្រុស(ប៉េងជា)ចាប់ធ្វើការប្តឹងគាត់វិញទាំងបំពានព្រមទាំងបានរត់រកជំនូយពីរមនុស្សមានអំណាចម្នាក់នៅទីក្រុងភ្នំពេញឲ្យជូយអន្តរាគមន៍ក្នុងរឿងប្តឹងផ្តល់នេះផងដែរជាហេតុធ្វើឲ្យរូបគាត់ទទូលភាពអយុទ្ធត្តិធម៌ចាញ់ក្តីគ្រប់យ៉ាងតាំងពីរសាលាដំបូងខេត្តព្រះសីហនុរហូតដល់តុលាការកំពូលដោយរាល់សុំណុំរឿងទាំងអស់ក៍ដូចជាឯកសារពាក់ពន្ធ័ជាច្រើនដែលរូបគាត់មានបានដាក់ចូលជាសំអាងនៅក្នុងតុលាការមិនត្រូវបានគេយកជាការនោះទេគឺតុលាកាដឹងតែពីរកាត់ក្តីឲ្យរូបគាត់ចាញ់រហូតហើយលទ្ធផលចុងក្រោយសូម្បីតែផ្ទះវិឡារបស់គាត់ដែលធ្វើការសាងសង់ទុកគ្រាន់ស្នាក់នៅម្តងម្កាលក៍ត្រូវគេវាយកំទេចចោលអស់គ្មានសល់ដោយគ្មានស្តាយស្រណោះ។អ្វីដែលបានលើកឡើងនេះវាជាភាពអយុត្តិធម៌បំផុតសំរាប់រូបលោក(ប៉េងលាង)ដែលបានចំណាយលុយរាប់សិបម៉ឺនដុល្លាក្នុងគោលបំណង់មកដាក់ទុនរកស៊ីក្នុងស្រុកខ្មែរតែត្រូវបានប្អូនប្រុស(ប៉េងជា)ប្រើល្បិចកលគ្រប់បែបយ៉ាងរំលោភទ្រព្យទាំងនោះអស់គ្មានសល់។
ជុំវិញបញ្ហារនេះលោកប៉េងជា(ភាគីឈ្នះក្តី)បានធ្វើការបញ្ជាក់ថាដីទាំងអស់នេះជាដីរបស់គាត់ចំណាយលុយផ្ទាល់ខ្លូនទិញមិនមែនយកលុយបងប្រុសរបស់គាត់មកទិញនោះទេដូចនេះតុលាការកាត់ក្តីឲ្យគាត់ឈ្នះវាជារឿងត្រឹមត្រូវបំផុតតាមផ្លូវច្បាប់ពីព្រោះច្បាប់កំណត់ការចាញ់ឈ្នះទៅលើតែវត្តុតាងតែដែលមានប៉ុណ្ណុះ។
.ពាក់ពន្ធ័បញ្ហារទំនាស់ដីធ្លីរវាងបងប្អូនបង្កើតខាងលើនេះអ្នកខេត្តព្រះសីហនុនណាម្នាក់ក៍គេបានដឹងដែរដោយគេដឹងច្បាស់នៅសាច់រឿងគ្រប់យ៉ាងពាក់ពន្ធ័ប្រភពផ្តល់ហិរញ្ញវត្តុក្នុងការទិញលក់ដីទីតាំងខាងលើនេះ។ជុំវិញបញ្ហារខាងលើនេះបើតាមប្រភពពត៏មានពីរមនុស្សស្និទ្ធិជាមូយលោកប៉េងជាបានលូចបង្ហើបប្រាប់ឲ្យដឹងថារវាងភាគីចាញ់ក្តីនិងភាគីឈ្នះក្តីអ្នកទាំងពីរអាចជាជនរងគ្រោះដូចគ្នាពីព្រោះសំណុំរឿងនេះភាគីប្អូនដោយសារតែចង់ឈ្នះក្តីលើបងប្រុសបានទៅពឹងមនុស្សទី៣ដែលជាអ្នកមានអំណាច់ជាថ្នូរនិងការផ្តល់ដីទំនាស់ខាងលើនេះពាក់កណ្តាលហើយបច្ចុប្បន្នដីដែលឈ្នះក្តីនោះមួយចំណែកធំជារបស់មនុស្សទី៣ចំណែកឯលោកប៉េងជាដូចជានៅសល់តិចតូចណាស់៕
មតិយោបល់