ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីរក្សាទុក ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង២០នាទី ត្រង់ចំណុចក្រុមទី០៧ ភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះបង្រ្កាបករណីរក្សាទុក ជួញដូរ ចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់ស្តែង។

មន្ត្រីនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ៖ ជនសង្ស័យទាំង០៣នាក់ រួមមាន ៖ ១.ឈ្មោះ សុខ ស្រីណី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២.ឈ្មោះ ទួត ម៉ាត់រ៉ាសុីល ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង៣.ឈ្មោះ ផូ ភក្តី អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ចំណែកឯវត្ថុតាងរួមមាន៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២៨កូនថង់ ។-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ០៥គ្រាប់ ។-ទូរស័ព្ទដៃ ០៤គ្រឿង (ចាស់) ។ -កាំបិតដាវចំនួន ០៦ដើម។ -ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ស្លាកលេខ បាត់ដំបង 1AG-8722 ។ -សំភារៈសំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបានរៀបចំបញ្ជូនសំណុំរឿងវត្ថុតាង និងជនស័ង្សយទាំងបីនាក់ មកកាន់ការិយាល័យជំនាញ ខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

មតិយោបល់