ភ្នំពេញៈ កាលវេលាម៉ោង ៧និង៥០នាទីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ មានករណីរថយន្តស៊េរីទំនើប បើកបុករបាំងពុះចែកទ្រូងផ្លូវ ស្ថិតនៅចំណុចមុខធនាគារ កាណាឌីយ៉ា តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្តស៊េរីទំនើប ម៉ាក VELLFlRE មួយគ្រឿង បុកក្បាលព្រួញពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង។
ដំណើររឿង៖ មុនពេលកើតហេតុ គេបានឃើញរថយន្តបង្ក ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-9356បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បួងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យវៀចកង់រថយន្តតែសំណាងល្អមិនមានមនុស្សរងរបួសឡើយ ។
ក្រោយកើតហេតុម្ចាស់រថយន្តចុះរត់គេច ប៉ុន្តែនៅក្នុងរថយន្តនោះប្រទះឃើញអាវមន្ត្រីនរគបាលមានពាក់ផ្កាយ១ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ ក៏ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕
មតិយោបល់