ព័ត៌មានជាតិ

ទឹកទន្លេមេគង្គ បន្តហក់ឡើងធ្វើឲ្យជន់លិចផ្លូវ

ត្បូងឃ្មុំៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី៥ ខែកញ្ញា ឆ្នាំ២០១៩ ព្រឹក ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ ១៤,១០ម៉ែត្រ នេះទឹកទន្លេបានហក់ឡើងជន់លិចផ្លូវបេតុងប្រវែងប្រមាណជា ៦០០ម៉ែត្រ ជម្រៅ ពី០,២ម៉ែត្រ ទៅ០,៣ម៉ែត្រ មានទីតាំងនៅភូមិព្រែកតូច ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

យ៉ាងណាមិញនៅពេលនេះ អាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្នរថយន្តតូច និងម៉ូតូ ជាផ្លូវឆ្លងកាត់ពីស្រុកត្បូងឃ្មុំ ទៅស្រុកក្រូចឆ្មារ៕

មតិយោបល់