ព័ត៌មានជាតិ

បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ ត្រូវ​រថយន្ត​បុក​បាក់ជើង នៅខណ្ឌដូនពេញ​

ភ្នំពេញ​: នៅវេលា​ម៉ោង ​៤​និង​៤៥​នាទី​ ថ្ងៃ​ទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១៩ បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ ត្រូវ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បុក​បាក់ជើង​ត្រង់​ចំណុច​ផ្លូវ​អក្សរ​T​ ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​២២២​ ភូមិ​១៣​ សង្កាត​បឹង​រាំង ​ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។​

រថយន្ត​បង្ក​មិន​ស្គាល់​ម៉ាក​ រី​ឯក​ម៉ូតូ​ម៉ាក ​YAMAHA​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HI-2202​ បើក​តាម​បណ្តោយ​ផ្លូវ​ព្រះ​ន​រោ​ត្ត​ ពី​ជើង​ទៅ​ត្បូង​។​
​ជន​រង​គ្រោះ​ឈ្មោះ​ ហ៊ូ​ កែ​កិន​ ភេទ​ប្រុស​ អាយុ ​២១​ឆ្នាំ​ ជនជាតិ​ម៉ា​ឡេ​ស៊ី​ មុខរបរ​ អ្នក​ទេសចរណ៍​ ស្នាក់​នៅ​សណ្ឋាគា​ហ្កា​ឌិន​ផ្លូវ​២៥២​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ រង​របួសធ្ងន់​បាក់ជើង​ខាងឆ្វេង​ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សង់​ត្រា​ល់​។​

ក្រោយកើតផ្នែក​ជំនាញ​ចរាចរណ៍​បាន​វាស់វែង​រួច​ ​យក​ម៉ូតូ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ និង​ស្រាវជ្រាវ​រក​ជន​បង្ក​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

មតិយោបល់