ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ភ្លៀងធ្លាក់ខ្លាំង ៤ថ្ងៃជាប់ៗគ្នា ផ្លូវបេតុងឡើងភ្នំអានសេះ នៅខេត្តព្រះវិហារ បានបាក់ស្រុត ខូចខាតយ៉ាងគំហុក

ព្រះវិហារៈ យោងតាមផេកក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៩ ផ្លូវបេតុងឡើងភ្នំអានសេះប្រវែង ១២០ម៉ែត្រ ទទឹង ៩ម៉ែត្រ ចាប់ពីគីទ្បូម៉ែត្រ ២+០០០ ដល់ ២+១២០ ត្រូវបានខូចខាត ដោយភ្លៀងធ្លាក់ខ្លាំងចំនួនបួនថ្ងៃជាប់ៗគ្នា បានបង្កទៅជាជំនន់ទឹកភ្លៀង ហូរច្រោះផ្លូវដែលធ្វើឱ្យមានការស្រុតបាក់។

បច្ចុប្បន្ន ក្រសួង និងភាគីពាក់ព័ន្ធ កំពុងតែយកចិត្តទុកដាក់ ក្នុងកិច្ចការជួសជុលឡើងវិញ នៅកំណាត់ផ្លូវដែលរងការខូចខាតនេះ ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃនេះប្រទេសកម្ពុជា បានទទួលរងឥទ្ធិពលព្យុះជាប់ៗគ្នា ធ្វើឱ្យមានភ្លៀងធ្លាក់បន្តបន្ទាប់ឥតឈប់ឈរ ដែលកំពុងគំរាមគំហែងដល់ផ្លូវមួយចំនួន នៅក្នុងប្រទេសកម្ពុជា អាស័្រយហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យ និងមានការប្រុងប្រយ័ត្ន៕

មតិយោបល់