ព័ត៌មានជាតិ

ប្រទះឃើញសាកសពស្រ្តីម្នាក់អណ្តែតទឹក នៅស្រុកកៀនស្វាយ មកដល់ពេលនេះមិនទាន់រកសាច់ញាតិឃើញទេ

កណ្តាល: ប្រទះឃើញសាកសពស្រីម្នាក់អណ្តែតទឹកបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០៥នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចទ្វារទឹកស្ពានព្រែកហាស់ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះ ០១នាក់មិនស្គាល់អត្តសញ្ញាណ ភេទស្រីអាយុប្រហែល៤៦ឆ្នាំ កម្ពស់១៦០ស.មសម្បុរ ជ្រះ ទងត្រចៀកផ្នែកខាងស្តាំចោះរន្ធទងត្រចៀកខាងឆ្វេងមានពាក់ក្រវិលរាងដូចផ្កាឈូកត្បូងពណ៌សមានធ្មេញមាសចំនួនពីរនៅផ្នែកខាងក្រោម ពាក់អាវយឺតដៃខ្លី កបើកពណ៌ផ្កាឈូក មានរូបសត្វហើរចំនួន០៧ នៅផ្នែកខាងស្តាំ មានរូប
ដើមឬស្សីនៅផ្នែកខាងឆ្វេងមានឡេវបិទក ខាងមុខចំនួន០២ ពណ៌ខ្មៅស្លៀកសារុងពុម្ភផ្កា ។
តាមដំណើររឿងនៅវេលាម៉ោងខាងលើកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ឃើញសាកសពអណ្តែតទឹកមួយនៅម្តុំស្ពានព្រែកហាស់ក្នុងភូមិព្រែកស្វាយ ពេលទទួល
បានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញ
នគរបាលស្រុក គ្រូពេទ្យមណ្ឌលសុខភាពឈើទាល អាជ្ញាធរ
មូលដ្ឋានចុះពិនិត្យឃើញសាកសពនឹងបានបញ្ជាក់ថា ៖
សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
ការសន្និដាន ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។សពបានប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានធ្វើការបញ្ចុះនៅវត្តស្រែអំពិល រង់ចាំសាច់
ញាតិមកទំនាក់ទំនង ៕

 

មតិយោបល់