ព័ត៌មានជាតិ

រថយន្តកុងតឺន័របុកបាក់បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅខណ្ឌសែនសុខនិងព្រែកព្នៅ

ភ្នំពេញៈនៅវេលាម៉ោង០៧និង០០នាទីរព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F22) មូលហេតុដើម្បីអោយក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរបង្គោលបណ្តាញតង់ស្យុងមធ្យម (MV) បណ្តាលមកពីរថយន្តកុងតឺន័របុកបាក់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖(១)ភូមិសំរោងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (២) ភូមិម្លប់ពោធិ៍ ភូមិអណ្តូងថ្មី ភូមិបែកបក ភូមិកប់ស្រូវតូច និងធំ ភូមិត្រពាំងវែង ភូមិស្វាយចេក និងភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការ ជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពអំពីការដាច់ចរន្តអគ្គិសនីនេះ យើងខ្ញុំនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។
សូមអរគុណ

មតិយោបល់