ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នារថយន្ត៣គ្រឿង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ ក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។
ក្នុងនោះមានរថយន្តកុងតឺនរ័មួយគ្រឿង(មិនស្គាល់ស្លាកលេខ)រថយន្តតូចកាមរីស្វិតមួយគ្រឿង ស្លាកលេខ ភ្នំពេញ2E-8070 ជាប្រភេទរថយន្តកែឆ្នៃផ្នែកខាងក្រោយរត់ឈ្នួលដូចរ៉ឺម៉កកង់៣ និងរថយន្តធំប្រភេទរថយន្តដឹកគ្រួសថ្មមួយគ្រឿងទៀតស្លាកលេខ ព្រះសីហនុ 3A-7352 បណ្តាលអោយរថយន្តតូច ខូចខាតខ្ទេចទាំងស្រុង ក្នុងនោះបុរសអ្នក បើកបររថយន្តតូចបានស្លាប់គៀបជាប់ក្នុងរថយន្ត សមត្ថកិច្ចនិងក្រុមសង្គ្រោះ កំពុងព្យាយាមជួយគាស់យកសាកសពចេញ ៕
មតិយោបល់