ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់ រងរបួសស្រាលម្នាក់

កំពង់ឆ្នាំង: នៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង៣០នាទី ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥១-៥២ ភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍។

ម៉ូតូម៉ាក និច ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-4715 អ្នកបើកបរមិនស្គាល់ឈ្មោះ អាសយដ្ឋាន និងអ្នករួមដំណើរ មិនស្គាល់ឈ្មោះនិងអាស័យដ្ឋាន បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង។

ម៉ូតូម៉ាក ZOOMER ពណ៌ស គ្មានពាក់ស្លាកលេខ អ្នកបើកបរឈ្មោះ យូ មករា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរ ០២នាក់ទៀត៖
១- ឈ្មោះ សូ ស្រីពៅ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
២- ឈ្មោះ សូ ម៉ានាត ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង ក្នុងដំណើរច្រាស់ទិសគ្នា ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យស្លាប់មនុស្ស ០៤នាក់ ស្រីម្នាក់ និងរងរបួសស្រីស្រាលម្នាក់។

មូលហេតុ៖ បណ្ដាលមកពីបើកបរដោយល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។

ក្រោយកើតសមត្ថកិច្ចចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់