ព័ត៌មានជាតិ

អាសូរណាស់! យុវជនម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ គ្មានអ្នកជួយទាន់

កំពង់ធំ: កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ មានករណីមនុស្ស ត្រូវខ្សែភ្លើងឆក់ស្លាប់ ស្ថិតនៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង។

ជនរងគ្រោះឈ្មោះ ឈុន ម៉េងឈាង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់ក្តី ឃុំកំពង់ចិនជើង ស្រុកស្ទោង។

មូលហេតុ៖ ជនរងគ្រោះ យកដែកក្រវ៉ែ សម្រាប់ទាក់ស័ង្កសី ទៅទាក់ម៉ូទ័រស្វាន ប៉ះចរន្តភ្លើង បណ្តាលឲ្យឆក់ស្លាប់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះត្រួតពិនិត្យនៅទីតាំងខាងលើ និងធ្វើកំណត់ហេតុ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់