ភ្នំពេញៈ ប្លែកៗ ខណៈប្ដីចាស់ទៅប្រកបមុខរបររកស៊ីនៅឯស្រុកឆ្ងាយ សង្ស័យប្រពន្ធបាត់ប្ដីយូរជូរមាត់ ឆ្លៀតឆ្មក់នាំប្រុសក្មេងឡើងគ្រែនៅលើផ្ទះខ្លួនឯងម្ដងម្កាលនោះ ត្រូវបានបែកការធំ កាលពីវេលាម៉ោង១២យប់អធ្រាត្រចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។
មន្ត្រីសមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២១ ខែកក្កដានេះ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ឡន គឹមលាង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិទន្លេបិទក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្ដឹងពីប្រពន្ធរបស់ខ្លួនឈ្មោះ ស្រេង ស៊ាងលី អាយុ៣២ឆ្នាំ ពីបទផិតក្បត់នាំប្រុសកំណាន់ឈ្មោះ ជឿន វ៉ាន់រិន អាយុ២៨ឆ្នាំ នៅភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ មករួមរ័កមេត្រីនៅក្នុងផ្ទះរបស់ខ្លួន ហើយត្រូវក្រុមគ្រួសារចាប់បាន ខណៈប្ដីមិននៅ។
បើតាមការរៀបរាប់ពីបុរសជាប្ដី បានឲ្យដឹងថា ខ្លួនទៅប្រកមុខរបររកស៊ីនៅឆ្ងាយ យូរៗមកផ្ទះម្ដង។ ប៉ុន្តែនៅខណៈខ្លួនទៅរកស៊ីឆ្ងាយនោះ បងប្អូនបានប្រាប់ពីរឿងប្រពន្ធលួចផិតក្បត់ជាមួយប្រុសក្មេងយូរមកហើយដែរ តែខ្លួនហាក់មិនជឿ។ ដោយមានការសង្ស័យ ក្រុមគ្រួសាររបស់លោក ក៏តាមដានរហូតតាមទាន់នៅពេលពួកគេកំពុងលួចរួមរ័កជាមួយគ្នា កាលពីយប់មិញ។
ក្រោយទទួលបានពាក្យបណ្ដឹងពីបុរសជាប្ដីហើយ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនប្រពន្ធលួចផិតខាងលើ និងប្រុសស្នេហ៍វ័យក្មេង មកសាកសួរតាមនីតិវិធី រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
មតិយោបល់