ព័ត៌មានជាតិ

Updated៖ សាក​ទូរស័ព្ទ​ទុក​ចោល​បង្ក​ជា​អគ្គិភ័យ​ ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​ នៅ​ស្រុក​ប្រាសាទបាគង​

សៀមរាបៈ​ កាលពី​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោង ​២​និង​៣០នាទី​រសៀល​ មាន​ករណី​អគ្គិភ័យ​ នៅ​ចំណុច​ ភូមិ​ស្នា​សង្គ្រាម​ ឃុំ​ប​ល្ល័​ង្គ​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ភឹង​ សម្បត្តិ​ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទទួល​បន្ទុក​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​បានអោយ​ដឹង​ថា​ មាន​ករណី​អគ្គិភ័យ​នៅ​ស្រុក​ប្រាសាទបាគង​ បណ្ដាល​មក​ពី​សាក​ទូរស័ព្ទ​ នឹង​អា​គុយ​ផ្ទាំង​សូ​ឡា​ ហើយ​ម្ចាស់​ទៅ​មើល​ សត្វ​គោ​ដែល​ ចង​ចោល​នៅ​ឆ្ងាយ​ពី​ផ្ទះ​។​
ម្ចាស់ផ្ទះ​ឈ្មោះ​ សូ​ ឆ​ន​ ភេទ​ស្រី​ អាយុ​៥៥​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​បណ្តាលឲ្យ​រង​ការ​ខូចខាតៈ​ឆេះ​ផ្ទះ​ទំហំ​៤​ម៉ែត្រ​x៥​ម៉ែត្រ​ ១​ខ្នង​ ផ្ទះ​ឈើ​ផ្ទាល់​ដី​ កម្ពស់​៦​ម៉ែត្រ​ ប្រក់​ស្បូវ​ជញ្ជាំង​ស្លឹក​ដូង​ ឆេះ​អស់ទាំង​ស្រុង​,​ ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ ចំនួន​១​គ្រឿង​,​ ទូរទស្សន៍​ ចំនួន​១​គ្រឿង​,​ ម៉ាស៊ីនដេ​ខោអាវ​ ចំនួន​១​គ្រឿង​,​ផ្ទាំង​សូ​ឡា​ និង​អា​គុយ​ចំនួន​១​ឈុត​,​ ស្រូវ​ចំនួន​២២​កា​រ៉ុ​ង​,​ ក្រវិល​មាស​៧​ហ៊ុន​,​ ប្រាក់​ខ្មែរ​ ចំនួន​១០​ម៉ឺន​រៀល​,​សៀវភៅ​គ្រួសារ​ សៀវភៅ​ស្នាក់​នៅ​ អត្តសញ្ញាណប័ណ្ណ​ សំបុត្រ​កំណើត​ ប្លង់​ដី​ និង​សំភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ខូចខាត​ទាំងស្រុង​ហើយ​ភ្លើង​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​១៤​នឹង​៥០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​។​

ក្រោយ​កើតហេតុ​ កម្លាំង​សមត្ថកិច្ច​មិន​អាច​ទៅ​ជួយ​អន្តរាគមន៍​ឲ្យបាន​ទាន់​ពេលវេលា​ទេ​ ដោយសារ​ផ្ទះ​កើតហេតុ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ និង​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​១៥​គីឡូម៉ែត្រ​ ពី​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ ទៅ​កន្លែង​កើតហេតុ​ ហើយ​ស្ថានភាព​ផ្លូវ​មិន​អំណោយផល​ដែល​ពិបាក​ក្នុង​ការ​ជួយ​សង្គ្រោះ​ ៕

មតិយោបល់