ព័ត៌មានជាតិ

បុរស​ល្មោភ​កាម​ ​គួរ​កាត់​បន្ថយ​​ចំណង់​​ផ្លូវ​ភេទ​​ ដូច​ម្តេច?​

វិធី​​នៃ​​ការ​​រម្ងាប់​​ចំណង់​​ផ្លូវ​ភេទ​ ពិត​ជា​​មាន​ការ​​លំបាក​​ សម្រាប់​​បុរស​​មួយ​ចំនួន​​ ដែល​មាន​​ចំណង់​​ផ្លូវ​ភេទ​​ខ្លាំង​ (តណ្ហា​​ក្រាស់)​ ដូច្នេះ​ហើយ​​ទើប​មនុស្ស​បច្ចុប្បន្ន​ ឈាន​ដល់​​ការ​​ប្រ​ព្រឹ​ត្ដ​​អំពើ​​ខុស​ច្បាប់​ផ្សេងៗ​ ដូច​ជា​​ករណី​​ចាប់​រំលោភ​ តែង​តែ​កើត​មាន​ក្នុង​​សង្គម​​បច្ចុប្បន្ន។​

ផលប៉ះពាល់​ សម្រាប់​បុរស ​ដែលមាន​ចំណង់​ផ្លូវភេទ​ខ្លាំង​ មានដូចជា គ្រួសារ​ខ្លះ​ ភរិយា​មិនអាច​ស៊ូទ្រាំ​នឹង​ការ​រួមភេទ​ច្រើនដង ​ពី​សំណាក់​ស្វាមី​បានទេ ហើយ​នេះ​អាច​បង្ក​ឲ្យ​គូ​ស្វាមី​ ឈានទៅដល់​ការលែង​លះ​ ឬចម្លងជំងឺផ្សេងៗដល់ភរិយា ខណៈពេលទៅមានស្រីក្រៅ ព្រោះ​មិនបាន​ការពារ​ត្រឹមត្រូវ។

បើ​អ្នក​ពិតជា​បុរស ​ដែលមាន​ចំណង់​ផ្លូវភេទ​ខ្លាំង វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិភាព​ សម្រាប់​កាត់បន្ថយ​អារម្មណ៍​ទាំងនោះ​ គឺបង្វែរ​អារម្មណ៍​របស់​អ្នក​ ឲ្យ​ទៅធ្វើ​រឿង​ផ្សេងៗ ​ដូចជា ការធ្វើ​លំ​ហាត់ប្រាណ អាន​សៀវភៅ អាន​កាសែត ឬ​ធ្វើ​អ្វីដែល​អ្នក​គិតថា ​វា​ល្អ​សម្រាប់​ខ្លួនឯង និង​សង្គមជាតិ។

គួរបញ្ជាក់ថា ​ការធ្វើ​បែបនេះ ​ពិតជា​អាច​បង្វែរ​ចិត្តគំនិត​របស់​អ្នក ​ឲ្យ​ឈប់​គិតពី​រឿង​រួមភេទ​ បាន​យ៉ាង​ឆាប់រហ័ស និងយ៉ាងមានប្រសិទ្ធភាពទៀតផង៕

 

មតិយោបល់