ព័ត៌មានជាតិ

សត្វគោជាច្រើនក្បាល ត្រូវជម្លៀសចេញពីឃុំកោះសំរោង ស្រុកកំពង់សៀម ដោយសារទឹកជំនន់ទន្លេមេគង្លលិច៩៩,៩៩% ហើយ

កំពង់ចាមៈ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០១៩ ស្រុកកំពង់សៀម ទឹកជំនន់ទន្លេមេគង្លលិច ៩៩,៩៩% គោចំនួន ១៦៦ក្បាល ស្មើនឹង ៤៦គ្រួសារ ត្រូវបានដឹកចេញពីកោះដាច់ ភូមិទី៨ ឃុំកោះសំរោង ទៅកាន់ទីទួលសុវត្ថិភាពចំនួនពីរកន្លែង៖

១. នៅវត្តបល្ល័ង្កពេជ្រ ស្ថិតក្នុងភូមិថ្មគោល ឃុំរអាងចំនួន១២៤ក្បាល
២. នៅវត្តរអាងក្រោម ស្ថិតក្នុងឃុំរអាងចំនួន៤២ក្បាល។

ក្នុងនោះលោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការសាលាភូមិន្ទកសិកម្មចំការដូង និងជាប្រធានក្រុមការងារ ចុះជួយឃុំកោះសំរោង ស្រុកកំពង់សៀម រួមនឹងសហការីបានជួយឧបត្ថម្ភថវិការ ដឹកជញ្ជូនចំនួន១៦៥ ក្បាលx១០០០០= ១,៦៥០,០០០រៀល (រូបភាពកោះសំរោង០១)៕

មតិយោបល់