ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង១០ នាទីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ៤០៨ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកសឺដេសតម្លៃរាប់ម៉ឺនដុល្លារ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AN-1528 បើកបរដោយជនជាតិចិន ធ្វើដំណើរពីកើតទៅលិច ត្រូវបុគ្គលិកក្រុមហ៊ុន LG ម្នាក់ ជិះម៉ូតូបុកគូទពីក្រោយ បណ្ដាលឲ្យបែកស្តុបមួយចំហៀង។
មូលហេតុ៖ អ្នកបើកម៉ូតូធ្វេសប្រហែស។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា ដោយមិនចង់មានរឿងវែងឆ្ងាយ ភាគីម៉ូតូព្រមយករថយន្ត ទៅជួសជុល ដើម្បីបញ្ចប់រឿង៕
មតិយោបល់