ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីកាត់សោរហាងលួចយកម៉ាស៊ីនឆុងកាហ្វេ នៅក្រុងសៀមរាប…

​ សៀមរាប:ថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧
ត្រូវនឹង ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២៣​
​ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក​ នួន​ ស័ក្តិចំរេីនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ​ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចម្រើន អធិការនគរបាលក្រុងសៀមរាប​ ។
​ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦:៣០នាទី នៅចំណុចតូបលក់កាហ្វេ មួយកន្លែង​ ស្ថិតក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោសដោយកាប់គាស់ទម្លុះទម្លាយ ( កាត់សោរទ្វារលួ,ចយកម៉ាស៊ីនឆុងកាហ្វេ )​ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើកម្មភាពកាត់សោរទ្វារ លួ,ចយកម៉ាស៊ីនឆុងកាហ្វេ ០១ឈុត របស់ជនរងគ្រោះរស់នៅភូមិកើតហេតុ ។
​ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុ ដោយយោងតាមកាមេរ៉ាសុវត្ថិភាព ក៏កំណត់បានមុខសញ្ញាជនសង្ស័យខាងលើ ។
​ លុះនៅវេលា០៣:០០នាទី ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចយើង បានធ្វើការល្បាត ក៏ប្រទះឃើញជនសង្ស័យខាងទាំងពីរ ដែលកំពុងតែជិះម៉ូតូរ៉ឺម៉ក​ ហេីយឃាត់សួរនាំ​ ។
​ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា៖​ ពិតជាបានធ្វើសកម្មភាពកាត់សោរទ្វារតូបលក់កាហ្វេ ហើយលួ,ចយកម៉ាស៊ីនឆុងកាហ្វេ​ពិតមែន ក្រោយពីលួចបានហេីយ​ បានយកទៅដោះបំបែកយកស្ពាន់ ៕
​ +ឃាត់ខ្លួនជនសង្ស័យ៖
០១/ឈ្មោះ ឆាង ថាន់ហ៊ីវ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបររើសអេតចាយ មានស្រុកកំណើតនៅប្រទេសវៀតណាម ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
០២/ឈ្មោះ ឡេ វឹងតឹង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបររើសអេតចាយ មានស្រុកកំណើតនៅប្រទេសវៀតណាម ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។

-កម្លាំងសមត្ថកិច្ចយើងបានធ្វើតេស្ត ស្វែងរកសារធាតុញៀនលើជនសង្ស័យទាំងពីរ ដោយលទ្ធផល វិជ្ជមាន (ជាតំរុយមេតំហ្វេតាមីន)

+វត្ថុតាងដកហូតបាន៖ ម៉ូតូសណ្តោងរ៉ឺម៉កចំនួន០១គ្រឿង របស់ជនសង្ស័យធ្វើសកម្មភាព កន្រ្តៃកាត់ដែកចំនួន០១ និងម្ស៉ៅក្រាមពណ៌សថ្លាមួយចំនួន ព្រមទាំងម៉ាស៊ីនឆុងកាហ្វេរបស់ជនរងគ្រោះ ។
​ ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី ៕

↘️ ប្រសិនបើ​ បងប្អូនប្រជាពលរដ្ឋជួបបញ្ហាពាក់ព័ន្ធនឹងការងារសន្តិសុខ​ សណ្តាប់ធ្នាប់​ សាធារណ:
សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង​
️​☎️ 097 778 0123 ​, 012 460 570

មតិយោបល់