ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់លើផ្លូវជាតិលេខ១ នៅស្រុកលើកដែក

កណ្តាល: នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៣ទៅម៉ោង៤ និង៣០នាទី ចំណុចលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តល។

សពមិនស្គាល់អត្តសញ្ញាណ ភេទប្រុសអាយុ ប្រហែល ៣០ជាង(មនុស្សវិកលចរិត) មានកម្ពស់១.៦០m សម្បុរខ្មៅសក់រួញស្លៀកខោ សាច់ក្រណាត់ធម្មតាជើងវែងពណ៌ខ្មៅ ពាក់អាវសាច់ក្រណាត់ពណ៌ខ្មៅស្លាកស្នាមសាកសព។
ស្លាក់ស្នាមលើសព៖
-ស្នាមអូសដាច់រលាត់នៅចំម្រាមជើងខាងឆ្វេងចំនួន ០២កន្លែង
-ស្នាមអូសដាច់រលាត់ម្រាមជើងស្តាំចំនួន០១កន្លែង
-ស្នាមអូសដាច់រលាត់លើផ្ទៃមុខខាងឆ្វេងជាច្រើនកន្លែង
-ស្នាមអូសដាច់រលាត់លើឆ្អឹងជំនីខាងឆ្វេងចំនួន០២កន្លែង
-ស្នាមអូសដាច់រលាត់លើឆ្អឹងជំនីខាងស្តាំចំនួន០៤កន្លែង
-ស្នាមដាច់រលាត់លើកែងដៃខាងស្តាំ
-ស្នាមអូសសិកក្បាលខ្សែក្រវាត់ ផ្នែកកនៃសាកសពត្រូវបាក់ ក្រៅពីស្លាកស្នាមខាងលើគឺពុំមានស្លាកស្នាមអ្វីផ្សេងទៀត។

សមត្ថកិច្ចសន្និដ្ឋានថា សពខាងលើស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌឡើយ។

បច្ចុប្បន្នសាកសព ត្រូវបានគណ:កម្មការចម្រុះប្រគល់ឲ្យអាជ្ញាធរ ភូមិក្បាលជ្រោយ រៀបចំចាត់ចែងទុកដាក់តាមប្រពៃណីរង់ចាំក្រុមគ្រួសារសាច់ញាតិ៕

មតិយោបល់