ព័ត៌មានជាតិ

កត្តា​គួរ​យល់​ដឹង​ដើម្បី​ការពារ​ជំងឺគ្រុនឈាម​

យើងទាំងអស់គ្នា​បានដឹងហើយថា​ជំងឺគ្រុនឈាម​គឺ​ឆ្លង​តាមរយៈ​សត្វ​មូស ហើយ​វា​អាច​ធ្វើ​កុមារ​តូចៗ​ស្លាប់​បាន​។ ប៉ុន្តែ​មួយ​រយៈពេល​ចុងក្រោយ​នេះ​ជំងឺគ្រុនឈាម​ក៏​អាច​ឆ្លង​ទៅ​មនុស្សពេញវ័យ និង​អាច​ធ្វើឲ្យ​ស្លាប់​បាន​ដូចគ្នា​។ ដូច្នេះ​មានតែ​វិធី​ការពារ​មួយ​ទេ​ដែល​អាច​ទប់ស្កាត់​ការឆ្លង​នូវ​ជំងឺគ្រុនឈាម​មួយ​នេះ​បាន​។

​រៀន​ស្វែងយល់​អំពី​ជំងឺ​គ្រុនឈាម​
​ជំងឺគ្រុនឈាម​គឺជា​ជំងឺឆ្លង​យ៉ាង​ឆាប់រហ័ស ដែល​បណ្តោលមកពី​មេរោគ​គ្រុមឈាម​។ ជំងឺ​នេះ​ត្រូវ​បាន​រីក​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ដោយសារ​ពពួកសត្វ​ជញ្ជក់​ឈាម ហើយ​បញ្ចូន​មេរោគ​ពី​អ្នកជំងឺ​ទៅ​មនុស្ស​មាន​សុខភាព​ល្អ​។ ជំងឺ គ្រុនឈាម​ជាធម្មតា​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅក្នុង​រដូវរស្សា ដែល​មាន​លក្ខខណ្ឌ​អាកាសធាតុ​អំ​ណាយ​ផល​ល្អ សម្រាប់​ការចិញ្ចឹម និង​ការអភិវឌ្ឍន៍​។​
​មនុស្ស​គ្រប់គ្នា​អាចមាន​គ្រោះថ្នាក់​ដោយសារ​ជំងឺ​នេះ និង​កុមារ​អាយុ​ចាប់ពី ៤ ទៅ ៧ ឆ្នាំ​ដែល​គេ​តែងតែ​ឃើញ​ជា​ញឹកញាប់​។ នេះ​ជា​ជំងឺ​ដែល​មាន​គ្រោះថ្នាក់​បំផុត ព្រោះ​វា​មិន​ត្រឹមតែ​បង្ក​ឲ្យ​សុខភាព​ចុះខ្សោយ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​មាន​ហានិភ័យ​នៃ​ការស្លាប់​ខ្ពស់បំផុត​។​

​ទទួលស្គាល់​ជំងឺគ្រុនឈាម​នេះ​
​ពេល​ដែល​ទទួលរង​ពី​ជំងឺគ្រុនឈាម នៅក្នុង ៣ ទៅ ៤ ថ្ងៃ​ដំបូង យើ​នឹង​មាន​សភាព​ដូច​ជា​ជំងឺ​ឈឺក្បាល គ្រុន​ក្ទៅ ហៀរ​សំបោរ​… បន្ទាប់​មក​អ្នកជំងឺ ជាសះស្បើយ​តាម​ធម្មជាតិ ឬ​ការទទួល​បាន​កាន់តែ​អាក្រក់​បង្ក​ឲ្យមាន​ការហុរឈាម​តាមពោហ​វៀន​។
​ជំងឺគ្រុនឈាម​ជាធម្មតា​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ទៅ នៅ​ចន្លោះ​ពី ៣ ទៅ ៥ ថ្ងៃ​បន្ទាប់​ពី​ការចាប់ផ្តើម​កកើត​។ ដូច្នេះ​យើង​អាច​មាន​រោគសញ្ញា​ដូចជា ក្តៅខ្លួន​ឥត​ឈប់​, មិន​អាច​កាត់​បន្ត​ការ​គ្រុន​, សី​តុណ្ហាភាព​រាងកាយ​ចុះខ្លាំង​, ដៃ​និង​ជើង​មាន​ភាព​ត្រជាក់​, ភាព​អន្ទះអន្ទែង​, ឈឺក្បាល​, ឈឺពោះ​ជុំវិញ​ផ្ចិត ឬ​ខាងស្តាំ​ត្រគាក​, មាន​កន្ទួល​ក្រហម​នៅលើ​ស្បែក​, ក្អួត​មក​ចេញឈាម​, លាមក​ពណ៌​ខ្មៅ​, មាន​ឈាមកក​ពណ៌​ខ្មៅ​… សំខាន់​ជាង​នេះ​គឺ ជំងឺគ្រុនឈាម​អាច​បណ្តោល​ឲ្យ​ហូរឈាម​ខយរក្បាល ដែល​អាច​បង្ក​ឲ្យស្លាប់​។​
​បច្ចុប្បន្ន​នេះ​ពុំ​ទាន់​មាន​ថ្នាំ​ជាក់លាក់​ក្នុង​ការព្យាបាល​ជាក់លាក់​សម្រាប់​អ្នកជំងឺ ដែល​មាន​អាការៈ​ធ្ងន់ធ្ង​រឡើយ​។ ភាគច្រើន​នៃ​ការ​កើត​ជំងឺ​នេះ ជាធម្មតា​ស្រាល និង​មានកា​ព្យាបាល​ទាន់ពេល​។ សម្រាប់​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ​យើង​ត្រូវ​នាំ​អ្នកជំងឺ​ទៅ​មន្ទី​ពេទ្យ ហើយ​ធ្វើ​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

​ធ្វើ​ដូចម្តេច​ទើប​អាច​ជៀសវាង​បាន​?
​ដើម្បី​បង្ការ​ជំងឺគ្រុនឈាម​យើង​ត្រូវ​ការការពារ ការឆ្លង​មេរោគ​ពី​ប្រភព​ពពួកសត្វ​ប៊ីត​ឈាម​ទាំង​នោះ​។ អ្នក​ត្រូវ​សម្លាប់​ដង្កូវទឹក ឬ​សត្វ​មូស (​ដោយ​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត ឬ​ធូបមូស​) រក្សា​បន្ទប់​គេង និង​បរិវេណ​ជុំវិញ​ផ្ទះ​ឲ្យបាន​ស្អាត ជា​ពិ​សេ​គឺ​របស់​ដែល​អាច​ដក​ទឹក​ត្រូវ​ប្រមូល​ឲ្យអស់ កុំ​ឲ្យ​មូស​អាច​បន្ត​ពូជ​បាន​។ ក្រៅពី​នេះ​យើង​ត្រូវ​មាន​របប​អាហារ​ឲ្យ​សមរម្យ មាន​ពេល​សម្រាក​គ្រប់គ្រាន់ និង​ការ​ហាត់ប្រាណ​ដើម្បី​បង្កើន​ភាពស៊ាំ​។ វិធី​ទាំងអស់នេះ​គឺ​ជា​មធ្យាបាយ​ដ៏​ល្អ​បំផុត​សម្រាប់ការ​ការ​ជំងឺគ្រុនឈាម​៕​
https://i1272.photobucket.com/albums/y389/domneng/3D/14026159061_zps780b5b80.jpg

មតិយោបល់