ព័ត៌មានជាតិ

គំរាមកំហែងថានឹងសម្លាប់ព្រមទាំងដុតបំផ្លាញរថយន្ដ និងម៉ូតូហើយគេចខ្លួនបាត់

កណ្តាល: ករណីគំរាមកំហែងថានឹងសម្លាប់និងធ្វើឲ្យខូចខាតដោយចេតនាដុតបំផ្លាញរថយន្ដ និងម៉ូតូ
កើតហេតុថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០២និង៣០នាទី រំលងអធ្រាត្រនៅចំណុចភូមិលេខ១(ក)សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ០៣នាក់១ឈ្មោះ អេង លួត ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ យោធា ។
២ឈ្មោះ ហេង គួងសេង ភេទប្រុសអាយុ ២៤ឆ្នាំ ទីលំនៅ ភូមិ-សង្កាត់កើត មុខរបរនិស្សិតពេទ្យ ។
៣ឈ្មោះ ជីប អៀងម៉េង ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រត់រ៉ឺម៉ក ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ គេចខ្លួន។
វត្ថុតាងចាប់យក៖-ក្រដាសសៀវភៅ១សន្លឹកជារបស់ជនសង្ស័យ (មានសសេរពាក្យគំរាមគំហែងជេប្រមាថ ទៅលើ ឈ្មោះ ហេង គួងសេង)។ក្រដាសមានរូបអាខោនfacebook របស់ឈ្មោះហេង គួងសេង(របស់ជនសង្ស័យ) ។
សម្ភារ:ខូចខាត ១-ខូចខាតរថយន្តចំនួន០១គ្រឿង ម៉ាកកាម៉ារីប៉ាឡែន ពណ៌ស ស៊េរីឆ្នាំ២០០២ ផ្លាកលេខ ភ្នំពេញ-1AE6555 (របស់ឈ្មោះអេង លួត) ។
២-ខូចខាតម៉ូតូសណ្ដោងរ៉ឺម៉ក ០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ(របស់ឈ្មោះជីប អៀងម៉េង)។

សមត្ថកិច្ចឲ្យដឹងថាកាលពីវេលាកើតហេតុខាងលើ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពផ្លោះរបង
ចូលក្នុងបរិវេណខាងមុខផ្ទះរបស់ឈ្មោះ ហេង គួងសេង ភេទប្រុស មានទីលំនៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ
ជាប់ផ្លូវ២១ រួចបានធ្វើសកម្មភាពដុតម៉ូតូរបស់ឈ្មោះជីប អៀងម៉េងបណ្តាលឲ្យឆេះខ្ទេចនិងរាលដាលឆេះដល់រថយន្ត
ផ្នែកខាងឆ្វេងរបស់ឈ្មោះ អេង លួត បណ្ដាលឲ្យខូចខាត រួចហើយ បានបន្សល់ទុកនូវសំបុត្រគំរាមអនាមិកចំនួន ០២សន្លឹក នៅលើខាងមុខរថយន្ដដែលឆេះ ដោយសរសេរគំរាមកំហែងទៅលើឈ្មោះ ហេង គួងសេង ទៀតផង បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនបាត់។ តាមការបំភ្លឺរបស់ម្ចាស់ផ្ទះដែលជាជនរងគ្រោះទី២ បានប្រាប់ថាគាត់មិនដែលមានគំនុំឬទំនាស់ជាមួយនណាម្នាក់ឡើយ តែមានអាខោនfacebook មួយឈ្មោះ Ny Chana បានផុសជាសារធារណ:ចោទគាត់ថា បានខ្លួនប្រាណគេហើយចង់ដោះដៃ និងគំរាមថានឹងសម្លាប់គាត់ទៀតផង តែគាត់បានប្រកែកថាមិនបានប្រព្រឹត្តទៅលើនរណាម្នាក់ឡើយនិងម៉្យាងទៀតគាត់ក៏ធ្លាប់ដាក់ពាក្យដល់ក្រសួងមហា
ផ្ទៃផ្នែកព័ត៌មានវិទ្យាឲ្យជួយស្រាវជ្រាវតាមរយ:facebook នេះផងដែរ ។

បញ្ជាក់៖ ម៉ូតូនិងរថយន្ត ជារបស់ជនរងគ្រោះទី១និងទី៣ យកមកផ្ញើជនរងគ្រោះទី២ ៕

មតិយោបល់