ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីយកដំបងទៅវាយលើក្មួយស្រីរបស់ខ្លួនដែលដេកក្នុងអង្រឹងបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

សៀមរាប: បុរសជាជនដៃដល់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីយកដំបងទៅវាយលើក្មួយស្រីរបស់ខ្លួនដែលកំពុងដេកក្នុងអង្រឹងបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងផ្ទះរបស់ខ្លួនកាលពីវេលាម៉ោង៩និង៣៥នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាករណីឃាតកម្មនេះបានកើតឡើងនៅភូមិឃុំខាងលើដែលបង្កដោយឪពុកមាបង្កើតឈ្មោះ រុន រ៉ូន ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ(នៅផ្ទះជាមួយជនរងគ្រោះ)។

ប្រភពដដែលបន្តថាជនដៃដល់បានវាយទៅលើជនរងគ្រោះដែលកំពុងដេកលើអង្រឹងមួយដំបងបណ្ដាលឲ្យស្លាប់ពេលយកទៅដល់មន្ទីរពេទ្យ។
ជនរងគ្រោះឈ្មោះលឹម រ៉ាន្នី ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។(ត្រូវជាក្មួយបង្កើតរបស់ជនដៃដល់)។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាចំពោះមូលហេតុពុំមានបញ្ហាអ្វីនឹងគ្នាទេប៉ុន្តែជនដៃដល់មានសតិមិនប្រក្រតី។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននិងកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់