ព័ត៌មានជាតិ

ទៀតហើយ! ចូលម៉ាស្សា ស្រីៗគ្មានមេត្តា លួចលុយអស់៤០០ដុល្លាបានមកវិញលុយសែនខ្មោច៤សន្លឹក

ភ្នំពេញ: រឿងរ៉ាវស្ត្រីម៉ាស្សាដៃងាយ ភ្ញៀវប្រហែសច្បាស់ហើយបាត់អស់លុយ ជារឿងដដែលៗ ញយដងមកហើយ ឃាត់ខ្លួនសម្របសម្រួលឲ្យទៅវិញ បន្តលួចលុយភ្ញៀវទៀត ហើយនៅវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ នេះផងដែរ នគរបាលប៉ុស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ ហៅនាំស្ត្រី២ដែលប្រកបរបរម៉ាស្សា នៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ មកសាកសួរ ក្រោយពីមានបណ្តឹងចោទប្រកាន់ ពីបុរសម្នាក់ ចូលម៉ាស្សា ត្រូវបាននាងៗខាងលើ បន្លំលួចលុយពិតអស់៤០០ដុល្លា ប្តូរដាក់ឲ្យវិញលុយដុល្លាសែនខ្មោចចំនួន៤សន្លឹក ។

តាមបុរសរងគ្រោះ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩នេះ គាត់មិនស្រួលខ្លួន ក៏បានទៅឲ្យ ស្ត្រីម៉ាស្សាខាងលើ កោសជប់ ឲ្យ ឆ្លៀតឱកាស ត្រូវបាននាងៗលួចលុយអស់៤០០ដុល្លា មិនបានចាប់អារម្មណ៍ រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែល ទៅរកទិញឥវ៉ាន់ ទើបដឹងថា បាត់លុយពិតអស់៤០០ដុល្លា តែឃើញលុយសែនខ្មោច៤សន្លឹកទៅវិញ មានតែរត់ទៅប្តឹងប៉ូលិស ហើយនៅវេលាម៉ោងខាងលើ សមត្ថកិច្ចចុះទៅ ហៅនាំស្ត្រីម៉ាស្សា ២នាក់ទៅសាកសួរ នៅប៉ុស្តិ៍កាកាប១ ។

ករណីស្រីម៉ាស្សាលួចលុយខាងលើ ក្រោយពីចាប់នាំស្ត្រី២នាក់ខាងលើ ទៅសាកសួរនៅប៉ុសិ៍ ហើយពួកនាងៗដៃងាយ សារភាពទង្វើរបស់ខ្លួន បានយកលុយសងទៅជនរងគ្រោះវិញ បញ្ចប់រឿងត្រឹមសម្របសម្រួល៕

 

មតិយោបល់