ព័ត៌មានជាតិ

ខ្ចីម៉ូតូយកទៅទិញអីហូប មិនឃើញមកវិញ ចុងក្រោយម្ចាស់ទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

កណ្ដាល: នៅវេលាម៉ោង ១៨ និង៣០ នាទី ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៩ មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី នឹងរំលោភលើទំនុកចិត្ត ។

ជនរងគ្រោះឈ្មោះ សំណាង កណាន់ ភេទ ប្រុស អាយុ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រះប្រសប់ ស្រុកខ្សាច់ណ្តាល ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ប៉ុន ប៊ុនធាន ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-ម៉ូតូ ០១គ្រឿង ម៉ាកនិច ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ ស្លាកលេខ ភ្នំពេញ 1GH-1292 (ម៉ូតូជនរងគ្រោះ)។

សភាពរឿងហេតុ៖ កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៩ ម៉ោង ១២​ និង០០ នាទីថ្ងៃត្រង់ ឈ្មោះ សំណាង កណាន់ បានជិះម៉ូតូរបស់ខ្លួនម៉ាកនិច ទៅផឹកស្រានៅរោងចាំចម្ការរបស់ឈ្មោះ ធឿន នៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ជាមួយឈ្មោះ ប៉ុន ប៊ុនធាន និងមនុស្សជាច្រើននាក់ទៀត។ ដល់ម៉ោង ១៤ និង០០ នាទី ថ្ងៃដដែល ឈ្មោះ ប៉ុន ប៊ុនធាន បានខ្ចីម៉ូតូរបស់ឈ្មោះ សំណាង កណាន់ ម៉ាកនិច ថាទៅរកទិញអីហូប មួយភ្លែត តែពេលបានម៉ូតូ ឈ្មោះ ប៉ុន ប៊ុនធាន បានជិះម៉ូតូឌុបឈ្មោះ ម៉ែន ស៊ីថូ ភេទ ស្រី អាយុ ១៧ ឆ្នាំ ទៅរាជធានីភ្នំពេញ។
ដល់ម៉ោង ១៧ និង៣០ នាទី ថ្ងៃដដែល ឈ្មោះ ប៉ុន ប៊ុនធាន បានយកឈ្មោះ ម៉ែន ស៊ីថូ ទៅទុកនៅផ្ទះសំណាក់លីហួរ ហើយឈ្មោះ ប៉ុន ប៊ុនធាន ក៏យកម៉ូតូទៅស៊ីគ្រឿង នៅផ្សារឃ្លាំងរំសេវ ដោយលក់កុងទ័រ ក្បាំងមុខ បូមមុខ ប៊ិចសាំង អាគុយ កាងក្រោយ និងកន្ត្រក់មុខ បានប្រាក់ចំនួន ៩៧$ ហើយយកទៅស៊ីចាយជាមួយឈ្មោះ ម៉ែន ស៊ីថូ និងទិញថ្នាំញៀន។

លុះដល់ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង ២០ និង៣០ នាទី ឈ្មោះ ប៉ុន ប៊ុនថន ភេទ ប្រុស ជាបងរបស់ឈ្មោះ ប៉ុន ប៊ុនធាន បានតាមរកឃើញ ហើយដកម៉ូតូយកមកប្រគល់ឲ្យម្ចាស់គេវិញ។ ដោយនៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង ១៨ និង៣០ នាទី ជនរងគ្រោះឃើញឈ្មោះ ប៉ុន ប៊ុនធាន ចូលមកឃុំព្រះប្រសប់ ក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់