មណ្ឌលគិរីៈ ពិតជារន្ធត់ណាស់ ប្ដីប្រពន្ធពីរនាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧ និង២០នាទី យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចអូរគគី ស្ថិតក្នុងភូមិវាលវិល ឃុំត្រយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជនរងគ្រោះឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ៣៧ឆ្នាំ ជាប្ដី និងប្រពន្ធឈ្មោះ អុល អាយុ៣៣ឆ្នាំ អ្នកទាំង២នាក់ ជាជនជាតិខ្មែរ ទើបមកពីខេត្តកំពង់ធំ ធ្វើចម្ការ នៅចំណុចកើតេហតុខាងលើបាន៩ខែ មានកូនតូចៗ ៣នាក់ កូនប្រុសច្បងអាយុ ៧ឆ្នាំ កូនទី២ស្រី អាយុ៥ឆ្នាំ និងប្អូនទី៣ស្រី អាយុ៤ឆ្នាំ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះទាំងពីរ មានទំនាស់ជាមួយអ្នកជិខាង ក្នុងរឿងដីធ្លា ដោយជនដៃដល់ទាមទារយកដីមកវិញ តែខាងជនរង្គ្រោះមិនព្រមឲ្យ។
រហូតដល់ថ្ងៃកើតហេតុ ជនរង្គ្រោះ រួមទាំងអ្នកជិតខាង បានចាក់ធុងបាស ផឹកស្រា មានគ្នា ៥ទៅ៦នាក់ តាំងពីប្រហែលជាម៉ោងជាង៣ រសៀល រហូតដល់ម៉ោង៧យប់ ទើបឈប់ រួចក៏ត្រឡប់ទៅផ្ទះវិញរៀងខ្លួន។ ពេលនោះជនដៃដល់ បានមកឈ្លោះប្រកែកគ្នា ក្នុងរឿងចាក់ធុងបាស់ ជាមួយជនរងគ្រោះ ហើយបានបាញ់សម្លាប់ពីរប្ដីប្រពន្ធតែម្ដង។
សូមបញ្ជាក់៖ ខ្មាន់កាំភ្លើងជាប្រពន្ធ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ដោយទ្បែកប្ដី មិនទាន់ឃាត់ខ្លួនបានទេ សមត្ថកិច្ចកំពុងស្វែងរក៕
មតិយោបល់