ព័ត៌មានជាតិ

មិនរាងចាល ! ធ្លាប់ជាប់គុក ពីបទរំលោភសេពសន្ថវៈ ឥឡូវមកជួញដូរគ្រឿងញៀន សមត្ថកិច្ច តាមទាន់ រត់ចែកជើង

កណ្តាល: កុកភ្លេចជុង ធ្លាប់ជាប់គុក ពីបទរំលោភសេពសន្ថវ: ឥឡូវមកជួញដូរ គ្រឿងញៀនវិញម្ដង ត្រូវសមត្ថកិច្ចតាមទាន់ រត់ចែងជើងកាលពីថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង ៣០នាទី ត្រង់ចំណុចភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យទី១ ឈ្មោះ ស៊ូ វឿន ហៅ(ក្រយៅប្រាំមួយ) ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្ថិតនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បានរត់គេចខ្លួន និងជនសង្ស័យទី២ ជាទណ្ឌិត ធ្លាប់ជាប់ពន្ធនាគារខេត្ដកណ្ដាលរយ:ពេល៤ឆ្នាំ ពីបទរំលោភសេពសន្ថវ: កាលពី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២ នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

វត្ថុតាងបន្សល់ទុករួមមាន៖
-ម្សៅក្រាម ពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៤កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ និងតូច ០៣កញ្ចប់
-ប្រអប់ជ័រ រុំស្កត់ខ្មៅចំនួន០១ ។

ដំណើរឿង៖ នៅវេលាថ្ងៃកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ក្រាំងយ៉ូវ ទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានសកម្មភាពជួញដូរគ្រឿងញៀន ភ្លាមនោះ លោក ចាន់ រស្មី ជានាយប៉ុស្ដិ៍រដ្ឋបាលក្រាំងយ៉ូវ បានដឹកនាំកម្លាំងទៅដល់ចំណុចកើតហេតុ ជាមួយគ្នានោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានឃើញជនសង្ស័យ កំពុងអង្គុយនៅក្បែរផ្លូវលេខ ១២១០ (ផ្លូវស្អាងភ្នំ-ក្រាំងយ៉ូវ) រំពេចនោះជនសង្ស័យ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ដោយបន្សល់ទុកនូវវត្ថុតាងខាងលើ នៅក្នុងព្រៃ ទួលខាងកើត ចម្ងាយពីផ្លូវ ប្រហែល ៣០០ម៉ែត្រ ។

បច្ចុប្បន្ន កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្ដិ៍ក្រាំងយ៉ូវ បានស្រាវជ្រាវតាមរកជនសង្ស័យ និងកសាងសំណុំរឿង តាមនីតិវីធី៕

មតិយោបល់