ព័ត៌មានជាតិ

Update៖ អាសូរណាស់! ទើបមករស់នៅបាន ៩ខែ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ចោលកូនតូចៗ ៣នាក់ ចាប់ឃាតករបានហើយ

មណ្ឌលគិរី: កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤០នាទីយប់ មានករណីខ្មាន់កាំភ្លើងបាញ់សម្លាប់ប្ដីប្រពន្ធ ២នាក់ស្លាប់ចោលកូន ៣នាក់ ស្ថិតក្នុងភូមិវាលវិល ឃុំត្រយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលអធិការស្រុកកូនមុំ ដឹកទៅតម្កល់ទុកនៅវត្តអូរភ្លង ស្រុកកូនមុំ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩។

ជនរងគ្រោះមានឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ ៣៧ឆ្នាំ ជាប្ដី ប្រពន្ធមានឈ្មោះ អុល អាយុ ៣៣ឆ្នាំ។ អ្នកទាំង ២នាក់ ជាជនជាតិខ្មែរទើបមកពី ខេត្តកំពង់ធំ ធ្វើចម្ការនៅចំណុចខាងលើបាន ៩ខែមានកូនតូចៗ ៣នាក់ កូនប្រុសច្បង អាយុ ៧ឆ្នាំ កូនទី ២ស្រី អាយុ ៥ឆ្នាំ និងទី ៣ស្រី អាយុ ៤ ឆ្នាំ ។

ដំណើររឿង៖ មុនពេលកើតហេតុ គ្រួសារទាំង ២នេះតែងតែឈ្លោះទាស់ទែងគ្នា រឿងដីធ្លីដែលជនដៃដល់ឲ្យ លុះក្រោយមកក៏ទាមទារយកទៅវិញ ប៉ុន្តែជនរងគ្រោះមិនព្រមឲ្យ រហូតមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានចាក់ធុងបាសច្រៀងរាំផឹកស្រាសប្បាយមានគ្នា ៤ទៅ៥នាក់ ចាប់ពីម៉ោង ៣រសៀលដល់យប់ម៉ោង ៧យប់ទើបឈប់ ហើយមិត្តភក្តិត្រឡប់ទៅផ្ទះគេវិញ ស្រាប់តែជនដៃដល់ស្ទាក់តាមផ្លូវរករឿង រំពេចនោះជនរងគ្រោះក៏ចេញពីផ្ទះទាំង ២នាក់ មកសួរនាំស្រាប់តែជនដៃដល់បាញ់ប្ដីប្រពន្ធនោះ ស្លាប់នៅកន្លែងកើតហេតុ។

បញ្ជាក់៖ ករណីនេះ សមត្ថកិច្ចស្រុកកោះញែក ចាប់បានខ្លួនប្រពន្ធហើយ ចំណែប្ដីកម្លាំងជំនាញកំពុងស្វែងរក រីឯសពជនរងគ្រោះ កំពុងរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យនៅស្រុកកំណើត៕

មតិយោបល់