ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចចន្លោះ បង្គោលគីឡូម៉ែត្រលេខ១៧៦-១៧៧ ស្ថិតនៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រវាង អ្នកថ្មើរជើង និងរថយន្ត ។
រថយន្តម៉ាក សាំយ៉ុង ពណ៌ស អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ មកពីទិសខាងកើត លុះមកដល់កន្លែងកើតហេតុ បង្កជាមួយអ្នកថ្មើរ
ជើងឆ្លងផ្លូវ បណ្ដាលឲ្យអ្នកថ្មើរជើងស្លាប់នៅនឹងកន្លែងកើតហេតុ ។
-រីឯអ្នកបើកបរ ក្រោយកើតហេតុបើករថយន្តគេចបាត់ ។
-សពត្រូវសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ និងប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់