ព័ត៌មានជាតិ

ក្បាច់ថ្មី! ប្រើញញួរប្លន់យកកាបូបលុយ និងទូរស័ព្ទ មិនបានប៉ុន្មានផងជាប់ខ្នោះបាត់

ភ្នំពេញៈ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៤និង០០នាទីទៀបភ្លឺ នៅចំណុច ផ្លូវបេតុង ភូមិ ទួលរកា១ សង្កាត់ចា
ក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មានករណី ប្រើញញួរគំរាមយកកាបូបលុយ និងទូរស័ព្ទ។

ជនសង្ស័យឈ្មោះ ខែម សុខា ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៥០៣ ផ្លូវបេតុង ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ ចុងភៅ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ ម៉ៅ ស្រីម៉ុច ភេទស្រី អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលលេខ១៨ ផ្លូវបេតុង ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។

សម្ភារៈបាត់បង់ទូរស័ព្ទដៃម៉ាកណូគា(ចាស់)ចំនួន០១គ្រឿង លុយដុល្លារចំនួន៤០ដុល្លារ និង សម្លៀកបំពាក់មួយចំនួន ។

វត្ថុតាងចាប់យកឧបករណ៍សាកថ្មទូរស័ព្ទដៃ(power bank) ចំនួន០១គ្រឿង,ស៊ីមកាតលេខ 069 508150 ចំនួន០១បន្ទះ
(ជារបស់ជនរងគ្រោះ) និង ញញួរដងឈើចំនួន០១ដើម , ម៉ូតូ០១គ្រឿងម៉ាកវីវ៉ា (ម៉ូតូចាស់) ពណ៍ខ្មៅ ពាក់ស្លាលេខ ភ្នំពេញ 1I 9016 (ជារបស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

 

មតិយោបល់