ព័ត៌មានជាតិ

បេក្ខជនដែលទទួលបាននិទ្ទេស A បន្ទាប់ពីរាជធានីភ្នំពេញគឺខេត្ត….

សៀមរាបៈ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៣៨ នាក់ ស្ថិតនៅលំដាប់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ

តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និង កីឡា ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ សម័យប្រឡង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប មានបេក្ខជនដែលទទួលបាននិទ្ទេស A ចំនួន ៣៨ នៅពីក្រោយរាជធានីភ្នំពេញ ដែលមានចំនួន១៤១ នាក់ , ខេត្តបាត់ដំបង ចំនួន ៣២ នាក់ , តាកែវ ចំនួន ២៩ នាក់ , កំពង់ចាម ចំនួន ២៧ នាក់ , ព្រៃវែង ចំនួន ២៧ នាក់ , បន្ទាយមានជ័យ ចំនួន ២៥ នាក់ , កណ្តាល ចំនួន ២៣ នាក់ , កំពតចំនួន ២៣ នាក់ , ត្បូងឃ្មុំ ចំនួន ១៥ នាក់ , កំពង់ធំ ចំនួន ១៨ នាក់ , ព្រះសីហនុ ចំនួន ១៣ នាក់ , ស្វាយរៀង ចំនួន ៨ នាក់ , ពោធិ៍សាត់ ចំនួន ៧ នាក់ , កំពង់ឆ្នាំង ចំនួន ៦ នាក់ , កំពង់ស្ពឺ ចំនួន ៦ នាក់ , ក្រចេះចំនួន ៨ នាក់ , រតនគិរី ចំនួន ២ នាក់ , កោះកុង ចំនួន ១ នាក់ , មណ្ឌលគីរី ចំនួន ១ នាក់ និង ខេត្តឧត្តរមានជ័យ ចំនួន ១ នាក់ ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់បន្ថែមថា បេក្ខជនប្រឡងជាប់មានចំនួន ៧៥.០៥២នាក់ ត្រូវជា ៦៨,៦២ភាគរយ បើប្រៀប ធៀបនឹងឆ្នាំ២០១៨ មានចំនួន ៦៧,០៧ភាគរយ ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ៤៤៣ នាក់ ខណៈឆ្នាំ២០១៨ ចំនួន ៤០៨ នាក់ , និទ្ទេស B មាន ចំនួន ២.៤៣០ នាក់ ខណៈឆ្នាំ២០១៨ ចំនួន ២.២២២ នាក់ , និទ្ទេស C មានចំនួន ៥.៨៤៧ នាក់ ខណៈឆ្នាំ២០១៨ ចំនួន ៦.០៤១ នាក់ , និទ្ទេស D មានចំនួន ១៤.១០០ នាក់ ខណៈឆ្នាំ២០១៨ ចំនួន ១៥.១៨០ នាក់ , និងនិទ្ទេស E មានចំនួន ៥៦.២៣២ នាក់ ខណៈឆ្នាំ២០១៨ ចំនួន ៥២.១៨៣ នាក់ ៕

មតិយោបល់