រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី Gita Wirjawan បានឲ្យដឹងកាលពីថ្ងៃអង្គារ ម្សិលមិញនេះថា ក្រុមមន្ត្រីឥណ្ឌូនេស៊ី និងថៃ បានជួបប្រជុំគ្នា ខណៈពេលដែលកិច្ចប្រជុំកំពូល APEC បានធ្វើឡើង ក្នុងការបានពិភាក្សាគ្នាលើការលុបបំបាត់ឧបសគ្គចំពោះការធ្វើពាណិជ្ជកម្មទាំងឡាយរវាងប្រទេសទាំងពីរ។
Wirjawan បានថ្លែងនៅក្នុសន្និសិទកាសែតជារួមមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល APEC ដែលកិច្ចប្រជុំរវាងប្រទេសទាំងពីរបានពិភាក្សាគ្នាលើកឧបសគ្គនានាក្នុងការធ្វើពាណិជ្ជកម្មទៅលើផលិតផលរថយន្ត និងសាកវប្បកម្ម។
ប្រទេសទាំងពីរនេះ ឧស្សាហ័កើតមានឡើងនូវបញ្ហាបន្តិចបន្ដួចពាក់ព័ន្ធនឹងការនាំចូលរថយន្ត ដោយម្ខាងៗយកលេសលើហេតុផលរៀងខ្លួន ដូច្នេះក្រោយពីកិច្ចប្រជុំនេះចប់ អាចនឹងទទួលបានលទ្ធផលល្អ។
គួរបញ្ជាក់ផងដែរថា ថៃគឺជាប្រទេសតែមួយគត់ដែលបានធ្វើឲ្យប្រទេសឥណ្ឌូនេស៊ីជួបនូវឱនភាពពាណិជ្ជកម្ម ក្នុងចំណោមប្រទេសទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍៕
មតិយោបល់