ព័ត៌មានជាតិ

លួចម៉ូតូនិងទូរស័ព្វបានហើយតែរត់មិនរួចជាប់ខ្នោះដដែល

កំពង់ឆ្នាំង់: នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២និង០០នាទី រសៀល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សឿង សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅស្ថិតនៅភូមិអាលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងករណីលួចម៉ូតូ ម៉ាក Honda CBR ពណ៌ក្រហម គ្មានស្លាកលេខ ១គ្រឿង និងទូរស័ព្ទដៃម៉ាក IPhone 5 ពណ៌ស ១គ្រឿង ពីឈ្មោះ សុខ ពិដិដ្ឋ នៅចំណុចផ្ទះរបស់ជនរងគ្រោះផ្ទាល់ស្ថិតនៅក្នុងភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ១២ និង១២នាទី យប់ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ។
ក្រោយការឃាត់ខ្លួនសមត្ថកិច្ចនគរបាលបានបញ្ជូនខ្លូនជនសង្ស័យ និងកសាងសំណុំរឿងទៅស្នងការដ្ឋានខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធី ៕

 

មតិយោបល់