ព័ត៌មានជាតិ

ស្រ្តី២នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅក្រោមដើមចំបក់ យ៉ាងអាណោចអាធ័ម

ពោធិ៍សាត់: ករណីរន្ទះបាញ់បណ្តាលឲ្យស្រ្តី២នាក់ស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទី នៅថ្ងៃទី៩ ខែកញ្ញា
ឆ្នាំ២០១៩ នៅចំណុចខាងកើតចម្ការដូង ឈ្មោះ ដន ម៉ាលីន ស្ឋិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះទី១-ឈ្មោះ សាក់ តិញ អាយុ ៣៨ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ជាស្រ្តីមេម៉ាយ កូន ១ ស្រី អាយុ ៣ឆ្នាំ បានស្លាប់ភ្លាមៗ។
ទី២ ឈ្មោះ ហៃ ឆាន អាយុ ៤៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ(ស្លាប់)
ដែលមានប្តីឈ្មោះ សែម គឹម អាយុ ៥៣ឆ្នាំ ជនជាតខ្មែរ នៅភូមិក្បាលទាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ។
មានកូនក្នុងបន្ទុក ៦នាក់ ក្នុងនោះ(ប្រុស ៥នាក់)
តាមប្រភពព័ត៌មាន មូលហេតុ ទាំងពីរនាក់នាំគ្នាដើរកជីកអាពីង ពេលមេឃភ្លៀង នាំគ្នាចូលជ្រកក្រោមដើមចំបក់ ត្រូវរន្ទះ
បាញ់ស្លាប់ នៅនឹងកន្លែង កើតហេតុនោះតែម្តង ។
ក្រោយកើតហេតុសាកសព ជនរងគ្រោះទាំងពីរនាក់ត្រូវបានក្រមគ្រួសារ សាច់ញាតិដឹកយកមកលំនៅដ្ឋាន ដើម្បីធ្វើពិធីបុណ្យ តាមប្រពៃណី ៕

 

មតិយោបល់