ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ជិះម៉ូតូឆក់កាបូបដៃពីនារីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង ៤ និង៣០នាទីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានធ្វើការល្បាត ក្នុងមូលដ្ឋាន ក៏មានការសង្ស័យ ទើបឃាត់ខ្លួនជនសង្ស័យ ២នាក់។

ដោយការឃាត់ខ្លួននេះ បន្ទាប់ពីជនសង្ស័យខាងលើ បានជិះម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ហើយជនរងគ្រោះ ស្រែកចោរៗ តាមយជនសង្ស័យ បន្ទាប់ពីឆក់កាបូបដៃខ្លួន ត្រង់ចំណុចគល់ស្ពាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

បច្ចុបន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូននគរបាលក្រុងតាខ្មៅ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់