ភ្នំពេញៈ ឈាមស្រែកស្បែកហៅ អំពើអាក្រក់គេចមិនរួចពីសំណាញ់ច្បាប់ ជនដៃដល់ ដែលកាប់សម្លាប់ទៅលើគូទំនាស់ កាលពីវេលាម៉ោង ៨និង30នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងមក នៅតាមផ្លូវរោងចក្រQMI ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យយុវជនជាសិស្សសាលាជម្ពូវ័នម្នាក់ស្លាប់ក្នុងថ្លុកឈាម ហើយកម្លាំង នគរបាល ស្រាវជ្រាវ តាមចាប់ខ្លួន អស់រយៈពេល៣៨ថ្ងៃ មកដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នេះ កម្លាំងជំនាញ ប្រតិបត្តិការបង្ក្រាប ទាំងកម្លាំងព្រហ្មទណ្ឌកម្រឹតស្រាលរាជធានីភ្នំពេញ កម្លាំងជំនាញខណ្ឌក្រោមការដឹកនាំរបស់ លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ និងកម្លាំង ប៉ុស្តិ៍ចោមចៅ ស្រាវជ្រាវតាមច្បាមចាប់ រហូតដល់វេលាម៉ោង៦និង១៥នាទី ព្រលប់ថ្ងៃដដែលនេះ ឃាត់ខ្លួនជនដៃដល់ បាន០៣នាក់ ។
ជនដៃដល់ទាំង០៣នាក់ ដែលកម្លាំងសមត្ថកិច្ចប្រតិបត្តិការបង្ក្រាបបាន -ទី០១ ឈ្មោះ ហុង សុ៊នអីុ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ហើយបន្តសួរនាំឈានទៅចាប់ជនទី០២ ឈ្មោះ នឿន មករា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិព្រៃទា សង្កាត់ចោមចៅ ។ ហើយកម្លាំងនគរបាល បន្តទៅចាប់ បាន ជនដៃដល់ទី៣ម្នាក់ទៀត ឈ្មោះ សៅ វត្តី ហៅ បុិ ភេទប្រុស អាយុ០២ឆ្នាំ ជាអ្នកកាន់ដាវ ពេលកាប់ប្រហារ គូបក្សដិបក្ស មានទីលំនៅ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ។
ជនដៃដល់ ទាំង៣នាក់ ដែលសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបាន នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់