ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្ស ២០នាក់ចាប់ខ្លួននៅក្នុងការវាយឆ្មក់ប្រឆាំងភេរវកម្មនៅទីក្រុងប៉ារីស

បារាំង: សេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបារាំងបានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស ២០នាក់​ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់ប្រឆាំងភេរវកម្មនៅទីតាំងពីរកន្លែងនៅទីក្រុងប៉ារីស។ នេះបើយោងតាមការចេញផ្សាយ​ដោយ​សារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០១៦នេះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសបារាំងបានរាយការណ៍មកថា បន្ទាប់ពីភេវរកម្មវាយប្រហារដោយរថយន្តធំបុករះចូល​ទីប្រជុំ​ជន​បានសម្លាប់មនុស្សជាង ៨៤នាក់និង១០០នាក់ទៀតរងរបួស នៅទីក្រុងនីស ប្រទេសបារាំង ចំពេលដែលថ្ងៃបុណ្យជាតិ​របស់ខ្លួន ហើយអាជ្ញាធរបារាំងនៅតែបន្តស្វែងរកតាមចាប់ខ្លួន អ្នកដែលបានជាប់ពាក់ព័ន្ធករណីខាងលើនេះ៕

arrested in anti-terror in paris

 

មតិយោបល់