ព័ត៌មានជាតិ

ស្រ្តីម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាធូដេ ឌុបកូនចំនួន០២នាក់ ធ្វើសកម្មភាពលួចកាបូបលុយពលរដ្ឋ រាប់ពាន់ដុល្លារបានសម្រេច

ភ្នំពេញ: នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខវត្តនាគវ័ន្ត ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (លួចកាបូបប្រាក់ដែលក្នុងនោះមានប្រាក់ដុល្លារចំនួន ៦០០០ដុល្លារអាមេរិក (ប្រាំមួយពាន់ដុល្លារអាមេរិក) ,ប្រាក់រៀលចំនួន ២០០,០០០រៀល(ម្ភៃម៉ឺនរៀល) ,ប្រាក់ដុងវៀតណាមចំនួន ៣០០,០០០ដុង(សាមសិបម៉ឺនដុង) និងអត្តសញ្ញាណប័ណ្ណចំនួន០១ សន្លឹក ,ប័ណ្ណបើកបររថយន្តចំនួន០១សន្លឹក ,ប័ណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខ ព្រៃវែង២C០១២៦ ចំនួន០១ និងកាតធនាគារអេស៊ីលីដាចំនួន០១សន្លឹក ) ប្រព្រឹត្តនៅចំណុចសួនកម្សាន្តក្មេងលេង OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩និង១២នាទី និងចាប់យកភស្តុតាងប្រាក់ដុល្លារ របស់ជនរងគ្រោះ បញ្ជូនមកការិយាល័យ ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី ។

ជនសង្ស័យមានឈ្មោះ ឡាយ សម្ភស្ស ហៅ ភាន់ ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ភស្តុតាងចាប់យក៖ -ប្រាក់ដុល្លារចំនួន ៣០០០ដុល្លារអាមេរិក (បីពាន់ដុល្លារអាមេរិក)

ជនរងគ្រោះពាក្យបណ្តឹងរបស់ឈ្មោះ អ៊ាត រ៉ាដូ ភេទស្រី អាយុ ៤៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ សម្ភារ:បាត់បង់៖ -កាបូបប្រាក់តូច ពណ៌ ក្រហម ដែលក្នុងនោះមានប្រាក់ដុល្លារចំនួន ៦០០០ដុល្លារអាមេរិក (ប្រាំមួយពាន់ដុល្លារអាមេរិក) ,ប្រាក់រៀលចំនួន ២០០,០០០រៀល (ម្ភៃម៉ឺនរៀល) , ប្រាក់ដុងវៀតណាមចំនួន ៣០០,០០០ដុង (សាមសិបម៉ឺនដុង) និងអត្តសញ្ញាណប័ណ្ណចំនួន ០១ សន្លឹក ,ប័ណ្ណបើកបររថយន្តចំនួន ០១ សន្លឹក ,ប័ណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខព្រៃវែង ២C០១២៦ ចំនួន ០១ និងកាតធនាគារអេស៊ីលីដាចំនួន ០១ សន្លឹក ។

ហេតុការណ៍៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩ និង១២ នាទី មានករណីអំពើលួច (លួចកាបូបប្រាក់ដែលក្នុងនោះមានប្រាក់ដុល្លារចំនួន ៦០០០ដុល្លារអាមេរិក (ប្រាំមួយពាន់ដុល្លារអាមេរិក) ,ប្រាក់រៀលចំនួន ២០០,០០០រៀល(ម្ភៃម៉ឺនរៀល), ប្រាក់ដុងវៀតណាមចំនួន ៣០០,០០០ដុង (សាមសិបម៉ឺនដុង) និងអត្តសញ្ញាណប័ណ្ណចំនួន ០១ សន្លឹក ,ប័ណ្ណបើកបររថយន្តចំនួន ០១ សន្លឹក ,ប័ណ្ណសម្គាល់យានយន្តពាក់ផ្លាកលេខព្រៃវែង២C០១២៦ ចំនួន ០១ និងកាតធនាគារអេស៊ីលីដាចំនួន ០១ សន្លឹក ) ប្រព្រឹត្តនៅចំណុចសួនកម្សាន្តក្មេងលេង OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ ឡាយ សម្ភស្ស ហៅ ភាន់ ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូចំនួន០១គ្រឿង ម៉ាក ហុងដាធូដេ ឌុបកូនចំនួន ០២ នាក់ មានឈ្មោះ ចាន់ វិសាល ភេទប្រុស អាយុ១០ ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ ចាន់ ស្រីនិច ភេទស្រី អាយុ០៣ ឆ្នាំ ជនជាតិខ្មែរ ចេញពីផ្ទះជួល ផ្លូវបេតុង ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ គោលបំណងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្ត នៅសួនកម្សាន្តក្មេងលេង OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

នៅពេលជនសង្ស័យជិះម៉ូតូឌុបកូនមកដល់ចំណុចកើតហេតុខាងលើ នៅវេលាម៉ោង១៩និង១២នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានឃើញជនរងគ្រោះឈ្មោះ អ៊ាត រ៉ាដូ ភេទស្រី អាយុ ៤៦ ឆ្នាំ ជនជាតិ ខ្មែរ កំពុងដើរជាមួយគ្រួសារ ហើយជនរងគ្រោះមានយួរកាបូបយួរដៃ ដែលនៅក្នុងកាបូបយួរដៃនោះ មានកាបូបដាក់ប្រាក់តូច ពណ៌ក្រហម ភ្លាមនោះជនសង្ស័យបានដើរចូលទៅជិតជនរងគ្រោះ រួចធ្វើសកម្មភាព លួចយកកាបូបប្រាក់តូចពណ៌ក្រហម ពីក្នុងកាបូបយួរដៃរបស់ជនរងគ្រោះបានសម្រេច រួចហើយនាំកូនគេចខ្លួនបាត់តែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់