ព័ត៌មានជាតិ

ទីលានបូជាសព សម្រាប់អ្នកស្លាប់ដោយកូវីដ១៩ ​គឺស្ថិតនៅតំបន់មួយក្នុងខេត្តកំពង់ស្ពឺ

ទីតាំងបូជាសពអ្នកស្លាប់ដោយសារអ្នជំងឺកូវីដ១៩ ត្រូវបានជ្រើសនៅតំបន់មួយក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាតំបន់មានសុវត្ថិភាព ដាច់ស្រយាលពីភូមិដ្ឋាន និងឆ្លាយពីតំបន់ប្រជាពលរដ្ឋរស់នៅ។ នេះបើតាមការលើកឡើងរបស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ។

ការជ្រើសរើសទីតាំងសុវត្ថិភាពនៅក្នុងតំបន់ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ចំពោះការរៀបចំទីកន្លែងសុវត្ថិភាពសម្រាប់បូជាសពរបស់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ គឺបានធ្វើឡើងកាលពីថ្ងៃ ០៩ ខែមីនា២០២១ កន្លងទៅនេះ។

 

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១១ ខែមីនា ២០២១ នេះនៅក្នុងប្រទេសកម្ពុជាមានករណីស្លាប់ជនជាតិខ្មែរម្នាក់ដោយសារជំងឺកូវីដ១៩ ដែលជាការស្លាប់លើកដំបូងនៅក្នុងប្រទេសកម្ពុជា ៕

មតិយោបល់