លីប៊ីៈ បើតាមក្រុមមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា យន្តហោះចម្បាំងរបស់បារាំង បានទម្លាក់គ្រាប់បែក នៅផ្នែកខាងក្រៅនៃភាគខាងកើតតំបន់បេនហ្គាហ្ស៊ី ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធ ១៦ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។
ការបំផ្ទុះគ្រាប់បែកនេះ បានបង្ខំឲ្យពួកសកម្មប្រយុទ្ធដកថយ នេះបើយោងតាមមន្រ្តី។
រដ្ឋាភិបាលបារាំង បានប្រកាសកាលពីថ្ងៃពុធថា ” ទាហានបារាំងបីនាក់ ត្រូវបានសម្លាប់នៅប្រទេសលីប៊ី ក្នុងរយៈពេលដល់ខ្លីបន្ទាប់ពីការបង្ហាញយុទ្ធនាការយោធាប្រឆាំងនឹងរបប លោក Muammar Gaddafi ជាលើកដំបូង ដែលកងកម្លាំងបារាំងកំពុងតែចូលរួមនៅក្នុងប្រតិបត្តិការយោធាក្នុងប្រទេសលីប៊ី។
ប្រធានាធិបតីបារាំងលោក Francois Hollande បានថ្លែងថា ” នៅពេលនេះយើងបានបំពេញប្រតិបត្ដិការ ស៊ើបការណ៍គ្រោះថ្នាក់ នៅក្នុងប្រទេសលីប៊ីរួចហើយ ដោយលោកបញ្ជាក់ថា ទាហានបារាំងបីនាក់ ត្រូវបានសម្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ។
បណ្តាប្រទេសលោកខាងលិច បានសម្តែងការគាំទ្ររដ្ឋាភិបាលលីប៊ី ដោយមានការចូលរួមពី UN ឯកភាពគ្នានៅក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាម៕
មតិយោបល់