កំពង់ចាមៈ សពបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ ២នាក់ រកឃើញកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៤និង១០នាទីរសៀល នៅចំណុចបឹងផ្សោតចុង ភូមិអង្គរបានទី៥ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។
ជនរងគ្រោះឈ្មោះ ណាត ខារី អាយុ ១៩ឆ្នាំ នៅភូមិអង្គរបានទី៥ ឃុំអង្គរបាន ស្រុកកងមាស និងម្នាក់ទៀតឈ្មោះ អឿន គន្ធថៃ អាយុ ១៩ឆ្នាំ នៅភូមិអង្គរបានទី៧ ឃុំអង្គរបាន។
ដំណើររឿង៖ ជនរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែកញ្ញាឆ្នាំ ២០១៩ ហើយក៏ជាបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិជាប់ បន្ទាប់ពីលទ្ធផលប្រលងចេញនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ រួចសមត្ថកិច្ចជំនាញត្រួតពិនិត្យកោសល្យវិចយលើសពនៅកន្លែងកើតហេតុ បញ្ជាក់ថា ទាំងផ្នែកក្បាល-ក ដងខ្លួន និងអវៈយវៈពុំមានស្លាកស្នាមឡើយ។
ក្រោយពីពិនិត្យរួច សាកសពស្លាប់ដោយសារលង់ទឹក មិនមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ក៏សពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់